យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Realme នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែ realme C33 នៅថ្ងៃទី 6 ខែកញ្ញាខាងមុខនេះហើយ បន្ទាប់ពីការបង្ហាញចេញនូវនាឡិកាឆ្លាតវៃ Realme Watch 3 Pro និងស្មាតហ្វូន realme 9i 5G កាលពីថ្ងៃទី 18 ខែសីហាកន្លងទៅថ្មីៗនេះ។ ទាក់ទងនឹងស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន realme នៅមិនទាន់មានការទម្លាយនូវព័ត៌មានច្បាស់លាស់របស់ស្មាតហ្វូននេះនៅឡើយទេ គ្រាន់តែបញ្ចេញនូវការឌីស្សាញរូបរាង និងចំណុចសំខាន់មួយចំនួនតែប៉ុណ្ណោះ។
realme បានហៅការឌីស្សាញទៅលើស្មាតហ្វូន realme C33 គឺជា "Naye Zamane Ka Entertainment" ដែលសំរាយថា គឺជាការកំសាន្តបែបយុគសម័យថ្មី ដែលយើងមើលទៅគឺដូចគ្នាជាមួយនិងការឌីស្សាញរូបរាងរបស់ស្មាតហ្វូន 9i 5G អញ្ចឹងដែរដោយខុសគ្នាតែមួយមានម៉ូឌុលកាមេរ៉ា 2 គ្រាប់ និងមួយមានម៉ូឌុលកាមេរ៉ា 3 គ្រាប់។ realme 9i 5G ត្រូវបានក្រុមហ៊ុនឌីស្សាញបែប Vintage CD design ខណៈដែល C33 មានការឌីស្សាញបែប Boundless Sea Design។ raleme C33 មានកម្រ៉ាស់ 8.3mm ដែលស្តើងជាង realme 9i 5G ចំនួន 0.2mm ខណៈដែលទម្ងន់គឺ 187g ដូចគ្នា។
ក្រឡេកមកមើលផ្នែកខាងក្រោយរបស់ realme C33 គឺមានតម្លើងមកជាមួយនូវ "Matrix AI Camera" និងមានអំពូល LED flash មួយគ្រាប់។ នស្មាតហ្វូន ralme C33 នឹងប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើប៊ូតុង Power នៅផ្នែកខាងស្តាំតែម្តងខណៈដែលប៊ូតុងឡើងសម្លេង គឺស្ថិតនជាមួយគ្នាដែរ។ សម្រាប់ខាងឆ្វេង គឺមានរន្ធស៊ីមកាត។ C33 នឹងមានកាមេរ៉ាគោលទំហំ 50MP ថ្មទំហំ 5,000mAh ប៉ុន្តែមិនទាន់ដឹងថាមានការគំាទ្រដោយកម្លាំងសាកប៉ុណ្ណានោះទេ។ មានការបញ្ជាក់ថា C33 នឹងប្រើរន្ធ USB-C នៅផ្នែកខាងក្រោម រួមជាមួយនិង speaker, microphone និង 3.5mm headphone jack ផងដែរ។