កាលពី 2 ឆ្នាំមុន ក្រុមហ៊ុន Apple បានសម្រេចប្រើប្រាស់នូវទំហំរ៉េមសម្រាប់ iPhone របស់ខ្លួន ជាមួយនិងទំហំខុសៗគ្នា ដោយម៉ូដែ Pro គឺមានទំហំធំជាងម៉ូដែលមិន Pro ជានិច្ច។ ជាក់ស្តែង iPhone 12 និង12 mini គឺត្រូវបានក្រុមហ៊ុនបំពាក់នូវរ៉េមទំហំ 4GB ខណៈដែលម៉ូដែល iPhone 12 Pro និង iPhone 12 Pro Max គឺប្រើប្រាស់រ៉េមទំហំ 6GB។ ហើយវិធីសាស្រ្តនេះ ក៏ត្រូវបានក្រុមហ៊ុនសម្រេចជ្រើសរើសប្រើនៅលើ iPhone 13 mini និង iPhone 13 ផងដែរ ដោយប្រើរ៉េមទំហំ 4GB ស្របពេលដែល iPhone 13 Pro និង 13 Pro Max គឺបំពាក់នូវរ៉េមទំហំ 6GB។
យោងតាមការបញ្ជាក់ចេញពី Xcode 14 Beta គឺបានបង្ហាញអោយដឹងថា iPhone 14 models គ្រប់ម៉ូដែល គឺមានការបំពាក់នូវរ៉េមទំហំ 6GB ទាំងអស់។ សូមជំរាបថា បើតាមបញ្ចេញនូវព័ត៌មានកន្លងមក គឺបាននិយាយថា iPhone 14 Pro Series ប្រើប្រាស់នូវរ៉េមដែលល្បឿនលឿនប្រភេទ LPDDR5 RAM ខណៈដែលម៉ូដែលស្តង់ដារ iPhone 14 Models គឺមានការប្រើប្រាស់នូវរ៉េមប្រភេទ LPDDR4X RAM។ ប៉ុន្តែរឿងនេះ គឺមិនទាន់មានការបញ្ជាក់ជាផ្លូវការពីរបាយការណ៌របស់ Xcode នោះទេ។