យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា នឹងមានរៀបចំនូវព្រឹត្តិការណ៌ថ្មីមួយទៀតប្រកាសចេញនូវផលិតផលថ្មីសម្រាប់ទីផ្សារសកល ដែលកម្មវិធីនេះនឹងធ្វើឡើងនូវថ្ងៃទី 4 ខែតុលាខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុននេះ នឹងមានការបង្ហាញវត្តមាននូវថេប្លេតដំបូងបំផុតរបស់ Redmi ជាមួយនិងវត្តមានស្មាតហ្វូន Xiaomi 12T និង 12T Pro។ ខណៈដែលពេលវេលាមិនទាន់មកដល់នោះ គេហទំព័រ Winfuture.de ក៏បានធ្វើការចែករំលែកនូវរបាយការណ៌របស់ថេប្លេតនេះ ដោយថែមទាំងមានការបង្ហាញរូបភាព រួមនិងមុខងារមួយចំនួនផងដែរ។
Redmi Pad នឹងមានអេក្រង់ទំហំ 10.61-អ៊ីងដែលជាកញ្ចក់ LCD បង្ហាញញចេញបានកម្រិត 2000x1200pixels និងមានល្បឿន refresh rate រត់បាន 90Hz។ នៅលើអេក្រង់នេះ គឺមានការទ្រទ្រង់បានជាមួយនិងពន្លឺ 400nits និងមាន Contrast ratio 1500:1 ហើយនិងមុខងាចាក់ពណ៌ 10-bit ថែមទៀតផង។ សម្រាប់កម្លាំងម៉ាស៊ីន ថេប្លេតនេះ គឺបំពាក់នូវបន្ទះឈីប Helio G99 និងមានរ៉េមពីជម្រើស 3GB និង 4GB ហើយមេម៉ូរីក៏មានពីរដូចគ្នា គឺ 64GB និង 128GB ដែលជាប្រភេទ UFS 2.2។ Redmi Pad នឹងមានការបំពាក់នូវថាមពលថ្មទំហំ 8,000mAh គាំទ្រដោយកម្លាំងសាក 22.5W fast charging។
ក្រឡេកមកមើលសមត្ថភាពនៃការថតរូបវិញ ថេប្លេត Redmi Pad នឹងមានការបំពាក់នូវកាមេរ៉ាក្រោយទំហំ 8-Megapixel ទ្រទ្រង់ជាមួយមុខងារ Autofocus ខណៈដែលកាមេរ៉ាមុខមានទំហំ 8-Megapixel ភ្ជាប់មូវមុខងារ 105-degree FOV។ ហើយនៅលើកាមេរ៉ានេះ ក៏មានមានការភ្ជាប់នូវមុខងារថតរូប FocusFrame ដែលនឹងអនុញាតអោយអ្នកប្រើប្រាស់ថតរូបទូលាយក៏បាន និងរូបភាពតែម្នាក់ក៏បាន។
ថេប្លេត Redmi Pad រត់នៅលើ Android 12 OS ជាមួយស្បែកកម្មវិធី MIUI’s tablet version និងប្រព័ន្ធសម្លេង Dolby Atmos ចំនួន 4 គ្រាប់។ សម្រាប់រូបរាងថេប្លេត Redmi Pad គឺមានកម្រ៉ាស់ 7mm និងមានទម្ងន់ 445grams។ Redmi Pad ត្រួវគេរំពឹងថា នឹងមានតម្លៃ 250យូរ៉ូ។ ថេប្លេតនេះ មានពណ៌ Graphite Gray, Moonlight Silver និង Mint Green។