no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន iQOO 11 Series ត្រូវគេទម្លាយពីបច្ចេកវិទ្យាអេក្រង់ និងលក្ខណៈសម្បត្តិជាច្រើនមុនការប្រកាសជាផ្លូវការ!

នៅពេលនេះ ក្រុមហ៊ុន iQOO កំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួនហើយ គឺនឹងមានឈ្មោះហៅថា iQOO 11 Series ស្របពេលដែលថ្ងៃនេះ មានពាក្យចចាមអារ៉ាមជាច្រើន ក៏បាននិយាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ស្មាតហ្វូននេះផងដែរ។ យោងតាមអ្នកទម្លាយ DCS ដែលបង្ហោះនៅលើ Weibo នោះ គឺបានបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន  iQOO 11 ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ E6 AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2K។ សម្រាប់កម្រិត  refresh rate នៅមិនទាន់ដឹងនៅឡើយទេ។ បើមើលទៅលើស្មាតហ្វូណ  iQOO 10 គឺមានកម្រិតអេក្រង់ 120Hz refresh rate ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយដដែលនេះ បាននបញ្ជាក់បន្ថែមថា ស្មាតហ្វូន iQOO 11 នឹងមានអេក្រង់រាបស្មើ មានន័យថា ក្រុមហ៊ុននេះនៅតែរក្សានូវអេក្រង់គែមកោង E6 AMOLED សម្រាប់ម៉ូដែល iQOO 11 Pro ដដែល។ ជាមួយគ្នាក៏មានការបែកធ្លាយព័ត៌មានថ្មីផងដែរ ដោយមានការបញ្ជាល់ថា អេក្រង់នេះ គឺមានកម្រិតដល់ទៅ 144Hz refresh rate ។ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។ 

សូមជំរបថា បើតាមរបាយការណ៍ជាច្រើន ដែលបានចេញកាលពីមុននេះ គឺធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូន  iQOO 11 នឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen 2 និងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ា Sony IMX8- series ផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានការតម្លើងមកជាមួយនូវបន្ទះឈីប Vivo V2 image Signal Processor ទៀតផង ដែលជាបន្ទះឈីប V series ISP នេះ គឺបានប្រើប្រាស់នៅលើលំដាប់ថ្នាក់ប្រណិតរបស់ vivo ដូចជា Vivo X80 Series រួចហើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម