no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi Note 12 Series ឆ្លងកាត់ស្ថាប័ន 3C រួចហើយ អាចនឹងបង្ហាញខ្លួននៅខែក្រោយនេះ!

ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 13 Series នៅខែវិច្ឆិការ ឬខែធ្នូរខាងមុខនេះហើយៅមុនពេលមកដល់នោះ Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានប្រកាសថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនថ្មីចំនួន 3 ម៉ូដែលនេះបើតាមការទម្លាយរបសៈ Digital Chat Station តាមរយៈ TechGoing។ មានរបាយការណ៌ថា ស្មាតហ្វូន Redmi Note 12 Pro គឺបានឆ្លងកាត់នូវការចុះបញ្ជីនៅលើ 3C Certification ក្នុងប្រទេសចិនហើយ ដូច្នេះបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងប្រកាសចេញឆាប់ៗនេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Redmi ថ្មីនេះ គឺបង្ហាញវត្តមាននៅលើបញ្ជីនេះ ជាមួយនិងលេខម៉ូដែល 22101316C និងមាន្មឈ្មោះថា ‘M16’ ហើយនៅលើ 3C ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការទ្រទ្រង់ជាមួយកម្លាំងសាក 67W fast charging។ យោងតាមអ្នកទម្លាយវិញ បាននិយាយថា ក្រៅពី M16 នេះក៏នូវមានស្មាតហ្វូន Redmi ចំនួន 2 ទៀត ឡឺ “M17” និង “M16UP” ផងដែរ ដែលគេរំពឹងថា នឹងបង្ហាញវត្តមាននៅមុន Xiaomi 13 series។ ស្មាតហ្វូន M17 មានលេខម៉ូដែល 22101317C និង M16UP មានលេខម៉ូដែល 22101316UCP។ សម្រាប់ M17, M16 និង M16UP គឺស្មាតហ្វូនស្ថិតនៅក្នុងស៊េរីតែមួយនោះទេ។ អ្នកទម្លាយបានបន្តថា M16UP គឺជាម៉ូដែលមួយ ដែលមានសមត្ថភាពខ្ពស់ជាងគេ។ 

ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា M17, M16 និង M16UP នឹងប្រើឈ្មោះថា Redmi Note 12, Redmi Note 12 Pro និង Redmi Note 12 Pro+ ហើយអាចនឹងបង្ហាញខ្លួនប្រទេសចិនថ្ងៃទី 11-11-2022។ បន្ថែមពីនេះបើតាមរបាយការណ៌កន្លងមក បានបន្តថា Note 12 Series នឹងមានកាមេរ៉ាទំហំ 50-Megapixel (main)+8-Megapixel (ultra-wide)+2-Megapixel (macro/depth)។ សម្រាប់សមត្ថភាពនោះ ម៉ូដែល Pro+ គឺនឹងមានប្រើប្រាស់កម្លាំងសាក 120W Fast Charging ខណៈដែលស្មាតហ្វូន Note 12 Pro និង Note 12 Pro+ នឹងបំពាក់នូវបន្ទះឈីប Dimensity 1300។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម