no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung QN100B Neo QLED TV មានអេក្រង់ 4K-120Hz ទំហំ 98 អ៊ីង តម្លៃជាង 3 ម៉ឺនដុល្លារអាមេរិក

ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូងបានប្រកាសបង្ហាញកំពូលស្មាតធីវីជំនាន់ថ្មីម៉ូដែល QN100B Neo QLED TV នៅក្នុងព្រឹត្តិការណ៍ IFA2022

កាលពីខែមុននេះ។ កំពូលស្មាតធីវីជំនាន់ថ្មីនេះបានបំពាក់បន្ទះអេក្រង់ដែលមានកម្រិតខ្ពស់ដល់ទៅ 5,000nits រួមនឹងប្រព័ន្ធបំពងសំឡេង 14-channel Dolby Atmos Sound System។ ហើយនៅពេលនេះ Samsung QN100B Neo QLED TV នេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសកំណើតរបស់ខ្លួនជាមួយតម្លៃខ្ទង់ជាង 3 ម៉ឺនដុល្លារអាមេរិក។

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung QN100B Neo QLED គឺជាជំនាន់ថ្មីបន្តពីជំនាន់ QN95B TV ដែលមានការបង្កើនសមត្ថភាពលើគុណសម្បត្តិមួយចំនួនពីជំនាន់មុន។ កំពូលស្មាតធីវីជំនាន់ថ្មីនេះបំពាក់បន្ទះអេក្រង់ដែលមានកម្រិតពន្លឺខ្ពស់ដល់ 5,000nits ដែលខ្ពស់ជាងស្មាតធីវីទូទៅដល់ទៅពីរដង ហើយក៏ខ្ពស់ជាងជំនាន់ QN95B ផងដែរ។ QN100B Neo QLED TV ស៊េរីថ្មីនេះបានបំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 98 អ៊ីញប្រភេទ 4-bit mini-LED Panel ជាមួយកម្រិតបង្ហាញ 4K និងមានល្បឿន refresh rate 120Hz។ Samsung បានបញ្ជាក់ថា QN100B Neo QLED មានកម្រាស់ស្តើងបំផុតត្រឹម 20mm។

កំពូលស្មាតធីវីស៊េរីថ្មីនេះ គាំទ្រមុខងារ 160,000 brightness steps, a 14-bit color panel, និងប្រើ Neo Quantum Processor Plus chipset។ ជាងនេះទៅទៀត QN100B Neo QLED TV នៅគាំទ្របច្ចេកវិទ្យា HDR10, HLG, Q-Symphony, និង Object Sound Tracking Plus។ សម្រាប់ប្រព័ន្ធបំពងសំឡេង 14-Chnnel Sound System នៅលើ QN100B Neo QLED មានសមត្ថភាពបំពងសំឡេងចេញបាន 120W។ ស្មាតធីវីជំនាន់ថ្មីនេះនៅមានភ្ជាប់មកជាមួយ Samsung Gaming Hub ដែលរួមបញ្ចូលជាមួយសេវាកម្ម Google Stadia ថែមទៀតផង។

Samsung QN100B Neo QLED TV ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសកូរ៉េខាងត្បូងជាមួយតម្លៃខ្ទង់ 45 លានកូរ៉េវ៉ុន ឬប្រហែលខ្ទង់ $31,725 អាមេរិក។ Samsung មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទចេញលក់កំពូលស្មាតធីវីស៊េរីថ្មីនេះនៅលើទីផ្សារសកលនៅឡើយទេ ប៉ុន្តែ នៅលើគេហទំព័រផ្លូវការណ៍របស់ Samsung ប្រចាំនៅសហរដ្ឋអាមេរិក ឃើញមានចុះបញ្ចីលក់ស្មាតធីវីនេះផងដែរ ដោយគ្រាន់តែមិនទាន់បញ្ជាក់ពីតម្លៃ និងថ្ងៃចេញលក់នៅឡើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម