no-alternative title
no-alternative title
no-alternative title
no-alternative title

MediaTek Dimensity 1080 ពង្រឹងសមត្ថភាព CPU និងបង្កើននូវប្រសិទ្ធិភាព ការងារកាន់តែខ្លាំង

ថ្មីៗនេះ MediaTek បានប្រកាសចេញនូវបន្ទះឈីបថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Dimensity 1080 ដែលនេះ គឺជាបន្ទះឈីបថ្មី មានការតម្លើងនូវកម្លាំងថាមពល និងមានប្រសិទ្ធិភាពខ្ពស់ ហើយថែម ទាំងមានពង្រីកទៅលើសមត្ថភាពសម្រាប់កាមេរ៉ាថតរូប និងវីដេអូ ខ្លាំងជាងឈីបជំនាន់មុន Dimensity 920 ផងដែរ។ បន្ទះឈីប Dimensity 1080 ថ្មីនេះ គឺនឹងមានសមត្ថភាពទ្រទ្រង់ជាមួយនិងការចាប់រូប ភាពនៅលើសិនស័រ 200MP ជាមួយនិង Imagiq ISP ថែមទៀតផង ហើយសម្រាប់វីដេអូវិញ គឺមានសមត្ថ ភាពអាចធ្វើការជាមួយនិង ឯកសារវីដេអូ HDR video មានកម្រិតដល់ទៅ 4K។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើបានបន្តថា នេះគឺជាបន្ទះឈីប 5G ដែលមានការអាប់ដែតខ្លាំងមែនទែន។ ឈីបនេះគឺមាន ការគាំទ្រដោយ Cortex-A78 ចំនួន 2 Cores ដែលមានល្បឿនរត់ 2.6GHz (លឿនជាងមុន 2.5GHz)។ សម្រាប់ក្រាហ្វិក GPU គឺក្រុមហ៊ុននៅតែបន្តប្រើក្រាហ្វិកកាត Mali-G68 ដំណើរការនៅលើកម្រិត 6nm។ 

 

ជាមួយនិងសត្ថភាពការប្រើប្រាស់នៅលើបន្ទះឈីបថ្មីនេះ ក្រុមហ៊ុននេះនៅមិនទាន់មានការបញ្ជាក់ច្បាស់ នៅឡើយទេថា នឹងមានការប្រើប្រាស់នូវមុខងារហ្គេមកម្រិត 1080 HyperEngine 3.0 ដូចអ្វីដែលប្រើ ប្រាស់នៅលើ 920 នោះទេ ខណៈដែលការមុខងារ Sub-6GHz 5G networks, Wi-Fi 6, គឺមានប្រើប្រាស់ និងមុខងារ AI Processing Unit (APU) ក៏មានដូចគ្នា។ ក្រុមហ៊ុន MediaTek បាននិយាយថា ស្មាត ហ្វូនដែលរប្រើប្រាស់នូវ Dimensity 1080 នេះ នឹងមានការប្រកាសចេញនូវត្រីមាសទី 4 ឆ្នាំ 2022 ខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម