no-alternative title
no-alternative title
no-alternative title
no-alternative title

Google Pixel Notepad និង Pixel Tablet នឹងមិនមានការបំពាក់នូវសិនស័រប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់នោះទេ

នៅថ្ងៃនេះ ក្រុមហ៊ុន Google បានទម្លាយចេញនូវព័ត៌មានថ្មីរបស់ Pixel Tablet ខណៈដែលក្រុមហ៊ុនអាមេរិកាំងមួយនេះ ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួ Pixel 7 Series។ ជាមួយនិងព័ត៌មានថេប្លេតនេះដែរ Pixel Notepad ក៏ដូជាស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះ ក៏កំពុងតែស្ថិតនៅក្នុងដំណើរការផងដែរ។ ខណៈដែលពេលវេលាមិនទាន់មកដល់នោះ ក៏មានការទម្លាយចេញនូវព័ត៌មានស្តីពីលក្ខណៈសម្បត្តិមួយចំនួនរបស់ផលិតផលថ្មីៗទាំងពីរនេះដែរ។ 

បើតាមការបែកធ្លាយថ្មីនេះ គឺបានបញ្ជាក់ថា ផលិតផលថ្មីរបស់ google នេះ គឺនឹងមិនមានការបំពាក់នូវសិនស័រប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ទេ។ តាមការបញ្ជាក់ចេញពីរបាយការណ៌របស់ 9to5Google បានបញ្ជាក់ថា ផលិតផលនេះ បានធ្វើតេស្តនៅលើ Android code និង UI testing រួចរាល់ហើយថែមទាំងបញ្ជាក់ទៀតថាការបំពាក់នូវសិនស័រប្រព័ន្ធស្កែនម្រាមដៃ គឺស្ថិតនៅផ្នែកចំហៀងតួ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការធ្វើតេស្តនៅលើ Android UI code គឺបានបញ្ជាក់ថា ផលិតផលថ្មីនេះ មានពីរគឺ Google Notepad (or Google Fold) foldable smartphone និងមួយទៀតគឺ Google Pixel Tablet ដែលទំនងអាចនឹងបង្ហាញវត្តមាននៅឆ្នាំក្រោយ។ ថ្មីនេះមានការទម្លាយថា Pixel Notepad smartphone អាចនឹងប្រើប្រាស់អេក្រង់របស់ Samsung Display ដែលកន្លងមកក៏ធ្លាប់ប្រើនៅលើស្មាតហ្វូន Pixel series រួចហើយ។ សម្រាប់អេក្រង់ធំខាងក្នុងគឺមានការទ្រទ្រង់ជាមួយទំហំ 1840×2208 និងមានការគាំទ្រដោយ peak brightness 1200nits ជាមួយនិង  average brightness 800nits ប៉ុន្តែមិនមានការបញ្ជាក់ពីល្បឿនអេក្រង់នោះទេ។ អេក្រង់បត់នេះ អាចនឹងមានល្បឿន refresh rate of up to 120Hz។

ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយថា អាចនឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64MP Sony IMX787 primary sensor និងគ្រាប់ទីពីរមានទំហំ 12MP IMX386 ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 10.8MP S5K3J1 telephoto sensor។ សម្រាប់កាមេរ៉ាដែលភ្ជាប់នៅលើអេក្រង់ខាងក្នុងគឺមានទំហំ 8MP Sony IMX355 sensor ខណៈដែលកាមេរ៉ាខាងក្រៅ គឺប្រើ S5K3J1 sensor។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម