no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy A24 អាចនឹងបង្ហាញខ្លួនជាមួយបន្ទះឈីបជំនាន់មុនដែលធ្លាប់ប្រើអស់ជាង 4 មកឆ្នាំហើយ!

នៅពេលនេះ Samsung Galaxy A24 ត្រូវបានគេមើលឃើញថា មានបែកធ្លាយលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននៅលើអនឡាញ ដោយក្នុងនោះក៏មានការបង្ហាញថា ស្មាតហ្វូននេះនឹងមានអេក្រង់ AMOLED ទៀតផង ។ តាមដំណឹងចុងក្រោយបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយដែលខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូន  Galaxy A24 ។ ស្មាតហ្វូននេះ នឹងក្លាយជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy A23 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា  Samsung ទើបតែប្រខកាសបង្ហាញនូវស្មាតហ្វូន Galaxy A23 កាលពីដើមឆ្នាំនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះក៏មានការបែកធ្លាយជាច្រើនផងដែរ។ របាយការណ៍មុនេះបញ្ជាក់ថា ស្មាតហ្វូន Galaxy A -series នឹងបោះបង់កាមេរ៉ាមួយគ្រាប់។ វាមានស្មាតហ្វូន Galaxy A24, A34 និង A54។ នៅពេលនេះ របាយការណ៍ចេញពី The Pixel បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy A24 s ។ 

 

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ គឺបាននិយាថា ស្មាតហ្វូន Galaxy A24 នឹងមានអេក្រង់ AMOLED ជាមួយនឹងកម្រិតអេក្រង់ 90Hz refresh rate ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានកាមេរ៉ា 48MP OIS ផងដែរ។ ស្មាតហ្វូន A-series នេះនឹងមានបន្ទះឈីប Exynos 7904។ បន្ថែមពីនេះទៀតនោះ វានឹងមានថាមពលថ្មទំហំ 4000mAh។ ស្មាតហ្វូននេះមានអេក្រង់  6.4-អ៊ីង Super AMOLED ។ អេក្រ់ងនេះអាចទ្រទ្រង់នូវកម្រិតភាពច្បាស់ FHD+ និង 90Hz refresh rate ។ បើមើលទៅលើស្មាតហ្វូន Galaxy A23 គឺមានអេក្រង់ LCD ។ ស្មាតហ្វូន Galaxy A24 អាចនឹងមានអេក្រង់ waterdrop notch ឬ dot-notch ។

គួរបញ្ជាក់ផងដែរថា Exynos 7904 នេះគឺជាបន្ទះឈីប mid-range ដែលបានបង្ហាញខ្លួនជាផ្លូវការតាំងតែឆ្នាំ 2019 មកម្លេះ វាត្រូវបានគេប្រើប្រាស់នូវ 14nm FinFET  និងមានក្រាងហ្វិកកាត Mali G71 GPU សម្រាប់ពង្រឹងទៅលើក្រាហ្វិកបានយ៉ាងល្អ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB។ ស្មាតហ្វូន  Galaxy A24 នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP primary sensor ជាមួយនឹង OIS, 8MP ultra wide angle lens និង  5MP auxiliary sensor ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 5MP ប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម