ថ្មីៗនេះ ក្រុមហ៊ុន Bowers & Wilkins ទើបតែបង្ហាញនូវកាសម៉ូដែលពិសេសមួយទៀតសម្រាប់ជាការចូលរួមអបអរនៅក្នុងឱកាសខួបលើកទី 60 របស់តារាសំដែងដ៏ល្បីរបស់អារិកាំង គឺលោក James Bond ។ កាសស្តាប់ជំនាន់ថ្មី ដែលត្រូវបានជ្រើសរើសធ្វើជាម៉ូដែលពិសេសនេះ គឺមានឈ្មោះហៅថា “Bespoke PX8 007 Edition” ដោយក្រុមហ៊ុន B&W បានធ្វើការការឌីស្សាញជាមួយរូបរាងកាលីបទាន់សម័យ និងមានការរចនាម៉ូតទាក់ទាញបំផុត។
អ្វីដែលគួរអោយកត់សម្គាល់សម្រាប់កាសស្តាប់ម៉ូដែលថ្មី Bowers & Wilkins PX8 007 Edition នេះ គឺមានប្រើប្រាស់នូវ Midnight Blue Tuxedo ដែលធ្លាប់ប្រើប្រាស់ដោយលោក Jame Bond កាលពីឆ្នាំ 1962 មកម្លេះ។ សូមជំរាបថា ក្រុមហ៊ុន Bowers & Wilkins ទើបតែក្លាយជាដៃគូសហការជាមួយនឹងផលិតផល James Bond Franchise នៅពេលថ្មីនេះប៉ុណ្ណោះ។
ក្រុមហ៊ុន Bowers & Wilkins គឺជាក្រុមហ៊ុន Audio ដែលមានជំនាញទៅលើផលិតផល Speakers, HiFi និង Home Cinema។ សម្រាប់ PX8 007 Edition ក៏មានការឌីស្សាញថ្មីផងដែរ។ កាសនេះ មានតួខ្លួន Midnight Blue ដែលនេះគឺជាពណ៌ដែលប្រើប្រាស់ដោយលោក Bond សម្រាប់ទទួលទានអាហារពេលល្ងាច។ កាសស្តាប់ PX8 007 នេះ គឺរកទិញបាននៅលើវេបសាយ 007Store.com និង Bowers & Wilkins ។ កាសនេះមានលក់ជាផ្លូវការ នក្នុងតម្លៃ 799 ដុល្លារអាមេរិក៕