no-alternative title
no-alternative title
no-alternative title

ការបង្ហាញខ្លួនរបស់ MacBook Pro 14-អ៊ីង និង 16-អ៊ីង ដែលបំពាក់ឈីប M2 Pro និង M2 Max ត្រូវពន្យាពេលដល់ឆ្នាំ 2023

បើតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលកន្លងមកបានបញ្ជាក់ថា Apple នឹងប្រកាសចេញម៉ាស៊ីនកុំព្យូទ័រ MacBook Pro 14-inch និង 16-inch ដែលបំពាក់ឈីបជំនាន់ថ្មី M2 Pro និង M2 Max នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ យោងទៅលើព័ត៌មានថ្មីក្នុងពេលនេះ បានបញ្ជាក់ជាថ្មីថា Apple MacBook Pro Series ដែលបំពាក់ឈីប M2 Pro និង M2 Max នឹងត្រូវពន្យាពេលប្រកាសចេញរហូតដល់ឆ្នាំ 2023។

ប្រភពចេញពីគណនីឈ្មោះថា “yeux1122” របស់កូរ៉េខាងត្បូងបានបញ្ជាក់ថា MacBook Pro 14-inch និង Pro 16-inch នឹងត្រូវពន្យាពេលប្រកាសចេញរហូតដល់ដើមឆ្នាំក្រោយ ឬអាចមកដល់ផ្លូវការណ៍ក្នុងខែមិនា។ គណនីដដែលនេះ បានលើកឡើងថា សង្វាក់ផ្គត់ផ្គង់ការផលិតម៉ាស៊ីន MacBook Pro Series ជំនាន់ថ្មីត្រូវបានធ្វើបច្ចុប្បន្នភាពកាលវិភាគថ្មីដែលបានស្នើឲ្យមានការចាប់ផ្តើមនៅដើមឆ្នាំក្រោយ មិនមែនក្នុងខែវិច្ឆិកាខាងមុខនេះនោះទេ។ សូមរំលឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Apple តែងតែកំនត់យកខែវិច្ឆិកាក្នុងការប្រកាសចេញម៉ាស៊ីន MacBook Pro របស់ខ្លួនដោយក្នុងនោះ Apple បានប្រកាសចេញ MacBook Pro 16-inch នៅក្នុងខែវិច្ឆិកា ឆ្នាំ 2019, ប្រកាសចេញ MacBook Pro ចំនួន 3 ស៊េរីជាលើដំបូងដែលបំពាក់ឈីប M1 នៅក្នុងឆ្នាំ 2020 ជាដើម។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើរបាយការណ៍របស់លោក Mark Gurman មកពី Bloomberg ដែលបានចេញផ្សាយថ្មីៗនេះបាននិយាយថា MacBook Pro 14-inch និង 16-inch ជំនាន់ថ្មីដែលបំពាក់ឈីប M2 Series ជំនាន់ថ្មី នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងខែវិច្ឆិកា។ ហើយថ្មីៗនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បាននិយាយថា "ក្រុមផលិតផលរបស់ Apple ត្រូវបានកំណត់" ចេញនៅមុនថ្ងៃវិស្សមកាល ដែលនាយកប្រតិបត្តិការរូបនេះចង់បង្ហាញថា ផលិតផលថ្មីរបស់ក្រុមហ៊ុនខ្លួននឹងមិនមានការចេញលក់នៅក្នុងឆ្នាំនេះទេ គឺក្រុមហ៊ុនបានត្រៀមចេញលក់សម្រាប់រដូវកាលវិស្សមកាលឆ្នាំក្រោយឯណោះ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

ដោយ ប៉េងលីន
Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

ដោយ ប៉េងលីន
HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $200 តែប៉ុណ្ណោះ..

Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

ដោយ ប៉េងលីន
HONOR 200 Series ចេញបង្អួតកម្លាំងកាម៉េរាថ្មីនាពាក់កណ្តាលឆ្នាំ 2024

HONOR 200 Series ចេញបង្អួតកម្លាំងកាម៉េរាថ្មីនាពាក់កណ្តាលឆ្នាំ 2024

ដោយ ប៉េងលីន
iPhone 16 Pro និង iPhone 16 Pro Max នឹងប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី Samsung ‘M14’ OLED

iPhone 16 Pro និង iPhone 16 Pro Max នឹងប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី Samsung ‘M14’ OLED

ដោយ ប៉េងលីន