បន្ទាប់ពីការប្រកាសជាផ្លូវការអស់រយៈពេលមួយខែនោះ នៅពេលនេះ ស្មាតហ្វូន Google Pixel 7 Pro បានឆ្លងកាត់នូវការតេស្តទៅលើភាពធន់នៅលើ YouTuber JerryRigEverything ដូចគេដូចឯងហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានក្រុមអ្នកជំនាញខាងលើនិយាយថា មានបញ្ហាមួយដែលមានការប៉ះពាល់ដល់រចនាសម្ព័ន្ធធ្ងន់ធ្ងរផងដែរ។ ស្មាតហ្វូន Pixel 7 Pro នេះគឺផលិតឡើងចេញពីអាលុយមីញ៉ូម ដែលផលិតឡើងវិញ ដែលមានការបង្ហាញនៅក្នុងវីដេអូរបស់ JerryRigEverything។
ស្មាតហ្វូននេះមានភាពទាន់សម័យ និងស្រស់ស្អាត ដោយសារតែគែមរបស់ស្មាតហ្វូននេះ ធ្វើឡើងពីលោហធាតុ និងមិនមានប្លាស្ទិកនោះទេ។ យ៉ាងណាមិញ វីដេអូនេះ ក៏បានបង្ហាញពីកាមេរ៉ាប៉ោងខាងក្រោយនោះគឺជាការព្រួយបារម្ភផងដែរ។ និយាយពីអេក្រង់របស់ស្មាតហ្វូននេះវិញ គឺមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus ដែលជាចំណុចចាប់ផ្តើមនៃភាពធន់ទៅលើស្មាតហ្វូន Pixel 7 Pro។ ស្មាតហ្វូននេះបានឆ្លងកាត់នូវការឆ្កូតនៅក្នុងកម្រិតទី 6 ដែលមានភាពស្រដៀងគ្នាទៅនឹងកម្រិតឆ្កូតនៅក្នុងកម្រិតទី 7 ផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានកញ្ចក់ដែលការពារទៅលើស្នាមឆ្កូត
សម្រាន់ផ្នែកទី 2 នៃវីដេអូនេះ គឺបានបង្ហាញអំពីគែមលោហធាតុរបស់ស្មាតហ្វូន Pixel 7 Pro ហើយវាបំពាក់នូវប៊ូតុង Power និង volume Keys ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានការផលិតឡើងចេញពីលោហធាតុ ហើយវាក៏មានការឌីស្សាញជាទម្រង់ Dual-Color។ កញ្ចក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺងាយនឹងកោសឆ្កូតបន្តិច ហើយវាក៏ងាយស្រួលក្នុងការកត់សម្គាល់ផងដែរ។ នៅក្នុងវីដេអូនេះ ក៏មានការតេស្តទៅលើការបត់នៃទៅលើស្មាតហ្វូននេះ ដោយក្រុមអ្នកជំនាញបាននិយាយថា ស្មាតហ្វូននេះ គឺគួរតែប្រើប្រាស់នូវ Case សម្រាប់ការពារផងដែរ៕