no-alternative title
no-alternative title
no-alternative title
no-alternative title

នៅថ្ងៃនេះ មានការទម្លាយលក្ខណៈសម្បត្តិកាមេរ៉ារបស់ Galaxy S23 Ultra សារជាថ្មីទៀតហើយ!

គិតមកទល់នឹងពេលនេះនៅសល់រយៈពេលជាង 2 ខែទៀត គឺដល់ពេលដែលស្មាតហ្វូន Galaxy S23 បានប្រកាសចេញខ្លួនជាផ្លូវការហើយ។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Flagship ជំនាន់ថ្មី របស់ខ្លួននៅក្នុងខែមករាឆ្នាំ 2023 នេះ។ នៅមុនការប្រកាសជាផ្លូវការនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ក៏ត្រូវបែកធ្លាយផងដែរ។ នៅពេលនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy S23 Ultra ក៏ត្រូវបានបញ្ជាក់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់របស់អ្នកទម្លាយ Yogesh Brar នោះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Galaxy S23 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide និងគ្រាប់ទីបីមានទំហំ 10MP telephoto ដែលគាំទ្រជាមួយនឹង 3x optical zoom ខណៈដែលគ្រាប់ទីបួនមានទំហំ 10MP telephoto និងមានការទ្រទ្រង់ជាមួយនឹង 10x optical zoom ផងដែរ។ របាយការណ៍មុននេះ បានបញ្ជាក់ថា កាមេរ៉ា ultra-wide និង telephoto នឹងមានការពង្រឹងកាន់តែប្រសើរផងដែរ។

យោងតាមរបាយការណ៍ជាច្រើនទៀតក៏បានអះអាងថា កាមេរ៉ាគោលនៅលើស្មាតហ្វូន Galaxy S23 Ultra នេះ អាចនឹងប្រើប្រាស់នូវ sensor-shift OIS ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 13 Pro និង iPhone 14 Pro អញ្ចឹងដែរ។ យើងអាចរំពឺងថា នឹងមានការពង្រឹងរូបភាព និងវីដេអូកាន់តែប្រសើរជាងមុននៅក្នុងលក្ខខណ្ឌពន្លឺអេក្រង់ទាប និងកាមេរ៉ាខាងមុខទំហំ 40MP។ សម្រាប់ស្មាតហ្វូន Galaxy S23 និង Galaxy S23+ នឹងមានការពង្រឹងកាមេរ៉ាខាងមុខដល់ទៅ 12MP Sensor និង OIS ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម