គិតចាប់តាំងពីដើមខែវិច្ឆិកាមក ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការណ៌នូវប្រព័ន្ធប្រតិបិត្តិការជំនាន់ថ្មីរបស់ខ្លួន HarmonyOS 3 OS ដើម្បីដាក់អោយអ្នកប្រើប្រាស់ស្មាតហ្វូនថ្នាក់ប្រណិតៗអាចដោន ឡូដយកទៅអាប់ដែតបានហើយសម្រាប់អ្នកដែលមានវត្តមានៅប្រទេសចិន។ ប៉ុន្តែនៅពេលនេះ បើយោងតាមការបញ្ជាក់ពីក្រុមអ្នកអភិវឌ្ឍកម្មវិធីរបស់ HarmonyOS ផុសនៅលើបណ្តាញ Weibo ផ្លូវការណ៌របស់ខ្លួន គឺបានបង្ហាញថា នៅពេលនេះសម្រាប់ស្មាតហ្វូនម៉ូដែល Huawei Mate 30 និង Mate 30 Pro 5G ដែលបង្ហាញខ្លួនតាំងពីឆ្នាំ 2019 នោះក៏អាចអាប់ដែតនូវប្រព័ន្ធប្រតិបិត្តិការជំនាន់ថ្មីរបស់ខ្លួន HarmonyOS 3 OS នេះបានដែរ។
បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏បានទម្លាក់នូវប្រព័ន្ធប្រតិបិត្តិការជំនាន់ថ្មីរបស់ខ្លួន HarmonyOS 3 OS នេះសម្រាប់ថេប្លេត Huawei MatePad 10.8-inch និង Huawei MatePad Pro 10.8-inch ហើយនិង Huawei MatePad Pro 5G 10.8-inch ផងដែរ។ ខណៈដែល Beta Programme នៃ ប្រព័ន្ធប្រតិបិត្តិការជំនាន់ថ្មី HarmonyOS 3 OS នេះ ក៏បានដាក់សម្រាប់ស្មាតហ្វូនជំនាន់មុនមួយចំនួនដូចជា Huawei Nova 6, Nova 6 5G, Nova 7 5G និង Nova 7 Pro 5G ដើម្បីអោយអ្នកប្រើប្រាស់ស្មាតហ្វូនទាំងនេះ ទទួលបាននូវបទពិសោធន៌មុនការបញ្ចញនូវ Full Version នៃប្រព័ន្ធប្រតិបិត្តិការជំនាន់ថ្មីនេះមកដល់ជាផ្លូវការ។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ជាមួយនិង ប្រព័ន្ធប្រតិបិត្តិការជំនាន់ថ្មីរបស់ខ្លួន HarmonyOS 3 OS នេះ គឺនឹងមានការនាំកនូវកម្មវិធីថ្មីៗ និងមុខងារៗថ្មីៗ ប្រព័ន្ធសុវត្ថិភាពថ្មី ដែលនឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែពេញចិត្តជាមួយនិងស្មាតហ្វូនរបស់ខ្លួនបន្ទាប់ពីការអាប់ដែតរួច។