no-alternative title
no-alternative title
no-alternative title
no-alternative title

Honor 80 នឹងប្រើឈីបជំនាន់ថ្មី Snapdragon 782G ខណៈដែល Honor 80 Pro នឹងប្រើឈីប Snapdragon 8+ Gen 1

ស្មាតហ្វូន Honor 80 series នឹងមានការសម្ពោធជាផ្លូវការណ៌នូវសប្តាហ៌ក្រោយនេះហើយ គឺនៅថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2023។ នៅថ្ងៃនេះមានព័ត៌មានផ្លូវការណ៌មួយបានបញ្ជាក់ថា សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ Honor 80 គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីនៃ Snapdragon 7-Series របស់ក្រុមហ៊ុន Qualcomm។ បើតាមដឹងនោះ គឺ Honor 80 នឹងដំណើរការលើបន្ទះឈីប Snapdragon 782G ដែលក្រុមហ៊ុននេះនឹងបង្ហាញចេញនៅក្នុងកំឡុងព្រឹត្តិការណ៌ Snapdragon summit សប្តាហ៌នេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល Honor 80 Pro វិញ គឺនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8+ Gen 1 ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងប្រផប្រាស់នូវស្បែកកម្មវិធីថ្មីរបស់ Magic UI ផងដែរ។ បន្ថែមពីនេះ ក៏មានការទម្លាយថា ស្មាតហ្វូន Honor 80 អាចនឹងមានកាមេរ៉ាទំហំ 64MP ខណៈដែលម៉ូដែល 80 Pro+ ត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP។ នៅក្នុងព្រឹត្តិការណ៌នេះ គេក៏មានការសង្ស័យថា ក្រុមហ៊ុន Honor ក៏អាចនឹងបញ្ចេញនូវម៉ូដែល Honor 80 SE ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម