ដូចអ្វីដែលបានគ្រោងទុកនោះនៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការនូវស្មាតហ្វូន OPPO A1 Pro នៅក្នុងប្រទេសចិនដែលនេះគឺជាស្មាតហ្វូនម៉ូដែល Pro ដំបូងបំផុតនៅក្នុងត្រកូល A Series នេះ។ ខុសប្លែកពីស្មាតហ្វូនជាច្រើននៅក្នុងត្រកូលនេះ ស្មាតហ្វូននេះ គឺមានមុខងារប្រណិតៗជាច្រើនដែលមិនធ្លាប់មានប្រើនៅលើស្មាតហ្វូនពីមុនៗនោះទេ។ នៅពេលនេះ យើងនឹងមើលទៅលើតម្លៃ និងកាលបរិច្ឆេទនៃការលក់របស់ស្មាតហ្វូននេះហើយ។
ស្មាតហ្វូន OPPO A1 Pro នេះ មានអេក្រង់ 6.7-អ៊ីងមានរន្ធនៅចំកណ្តាល និងមានគែមអេក្រង់កោង OLED ដែលមានកម្រិតភាពច្បាស់ FHD+ និងមានការគាំទ្រជាមួយនឹង 10-bit color depth និងមានល្បឿន 120Hz refresh rate រួមនិងកម្រិតពន្លឺ 950nits។ អេក្រង់នេះមាន 2160Hz PWM dimming និងកម្រិតពន្លឺ 4096 levels។ បន្ថែមពីនះ ស្មាតហ្វូនថ្មីនេះ គឺមាន 100% DCI-P3 color gamut និង 93% screen-to-body ratio។
ស្មាតហ្វូន OPPO A1 Pro នេះ មានកាមេរ៉ាគោលទំហំ 108MP និងគ្រាប់ទីពីរមានទំហំ 2MP depth ហើយសម្រាប់កាមេរ៉ាខាងមុខវិញ គឺមានទំហំ 16MP។ ស្មាតហ្វូន OPPO A1 Pro នេះ មានបន្ទះឈីប Qualcomm Snapdragon 695 SoC, LPDDR4x RAM និង UFS 2.2 storage។ ស្មាតហ្វូន OPPO A1 Pro នេះ មានថាមពលថ្មទំហំ 4,800mAh និងបច្ចេកវិទ្យា 67W fast wired charging។ ស្មាតហ្វូន OPPO A1 Pro នេះ ប្រើប្រាស់នូវ ColorOS 13 ជាមួយនឹង Android 13 ។ OPPO A1 Pro មានកម្រាស់ 7.7mm និងទម្ងន់ 171g។
ខាងក្រោមនេះគឺជាតម្លៃរបស់ស្មាតហ្វូន OPPO A1 Pro នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Moon Sea Black, Dawn Gold និង Morning Rain Blue ។ ស្មាតហ្វូននេះ អាចធ្វើការ pre-order និងលក់ចាប់ពីថ្ងៃទី 25 ខែវិច្ឆិកានេះ៕
•8GB+128GB – ¥1,799 ($254)
•8GB+256GB – ¥1,999 ($282)
•12GB+256GB – ¥2,299 ($325)