ថ្ងៃពិសេសដែលក្រុមហ៊ុន Xiaomi បានរង់ចាំអស់ពេលជាយូរមកហើយនោះ គឺបានមកដល់ហើយ។ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងសម្ពោធស្មាតហ្វូន Xiaomi 13 series និង MIUI 14 នៅថ្ងៃទី 1 ខែធ្នូខាងមុខនេះហើយ ស្របពេលជាមួយគ្នានេះ លោក Lei Jun អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi ក៏បានចែករំលែកនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូននេះផងដែរតាមរយៈការផុសនៅលើបណ្តាញ Weibo របស់លោក។
បើមើលទៅលើខិតប័ណ្ណផ្សព្វផ្សាយ គឺបានបង្ហាញថា ស្មាតហ្វូននេះ មានគែមកម្រ៉ាស់ត្រឹមតែ 1.6 1mm នៅគ្រប់ជ្រុងទាំងបីរបស់ស្មាតហ្វូនខណៈដែលគែមខាងក្រោម គឺមានកម្រ៉ាស់ត្រឹមតែ 1.81mm ប៉ុណ្ណោះ ហើយសម្រាប់អេក្រងរបស់ស្មាតហ្វូននេះវិញ មានទំហំ 93.3% បើធៀបនឹងតួខ្លូន។ ស្មាតហ្វូននេះ គឺមាន 71.5 mm។ បន្ថែមពីនេះក៏មានការបង្ហាញថា ស្មាតហ្វូននេះមានរន្ធ hole punch នៅលើអេក្រង់ផងដែរ។ ។
អ្វីដែលគេមើលឃើញថា មានការចាប់អារម្មណ៌នោះ គឺស្មាតហ្វូនជំនាន់ថ្មីនេះមានអាវក្រោះការពារទឹក។ ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូន Xiaomi 13 series គឺនឹងមានអាវក្រោះការពារទឹក IP68 ដែលនេះគឺជាកម្រិតខ្ពស់ និងត្រូវបានក្រុមហ៊ុនធំៗមួយចំនួនបានប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួនរួចរាល់ហើយផងដែរ។ Xiaomi 13 និង Xiaomi 13 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ដូចគ្នានេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ស្បែកកម្មវិធី MIUI 14 ជំនាន់ក្រោយនោះទេ។ ប្រសិនបើមិនទាន់ពេល ក៏អាចអាប់ដែតមុនគេដែរ។