នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន Xiaomi នឹងមានរៀបចំនូវព្រឹត្តិការណ៍សម្ពោធនូវផលិតផលថ្មីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ត្រូវគេដឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 13 Series ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែល។ ស្មាតហ្វូន Xiaomi Mi 13 នឹងមានអេក្រង់រាបស្មើ ខណៈពេលដែលស្មាតហ្វូន Xiaomi Mi 13 Pro គឺមានអេក្រង់គែមកោង។
នៅថ្ងៃនេះ មានការទម្លាយព័ត៌មានថ្មីនេះថា ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 13 នឹងមានការឌីស្សាញជាមួយនិងជម្រើស 10 ពណ៌សម្រាប់ធ្វើការជ្រើសរើស។ យោងតាមរូបភាពដែលបែកធ្លាយនេះ ក៏មានការទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូននេះផងដែរ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានបង្ហោះនៅលើ Weibo ហើយនិងមានការបញ្ជាក់អំពីម៉ូដែលសេរ៉ាមិចរបស់ស្មាតហ្វូននេះផងដែរ។
បើតាមការទម្លាយនាពេលកន្លងមក គឺមានការបញ្ជាក់ថា Xiaomi Mi 13 នេះមានអេក្រង់ទំហំ 6.2 អ៊ីង ហើយស្មាតង្វូននេះ នឹងមានវិមាត្រ 152.8×71.5×8.3mm។ ស្មាតហ្វូន Xiaomi Mi 13 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 ជំនាន់ទី 2 ហើយនិងមានរ៉េមប្រភេទ LPDDR5X memory និងមេម៉ូរីប្រភេទ UFS 4.0 native storage។ កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានដឹងថា តម្លៃរបស់ស្មាតហ្វូន Xiaomi Mi 13 នេះ ក៏មានការកើនឡើងទៅលើតម្លៃផងដែរ។ តម្លៃរបស់ស្មាតហ្វូន Xiaomi Mi 13 series អាចនឹងកើនឡើងពី 15-20% ៕