ZTE គឺជាក្រុមហ៊ុនម៉ាកយីហោចិនមួយ ដែលមានស្មាតហ្វូនតម្លៃសមរម្យជាងគេនៅក្នុងទីផ្សាររបស់ប្រទេសចិន។ ដូចទៅនឹងក្រុមហ៊ុន Huawei ផងដែរ ក្រុមហ៊ុននេះ ក៏មានប្រឈមមុខទៅនឹងការហាមប្រាមជាច្រើននៅក្នុងសហរដ្ឋអាមេរិកផងដែរ ហេតុនេះហើយក៏បានធ្វើអោយស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន ZTE ក៏មិនមានការពេញនិយមក្នុងការប្រើប្រាស់នោះទេ។
ប៉ុន្តែក្រុមហ៊ុននេះ នៅតែបន្តក្នុងការបង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុនZTE Mobile ទើបតែប្រកាសជាផ្លូវការនូវស្មាតហ្វូន ZTE Axon 40 Ultra Space Edition ថា នឹងមានវត្តមាននៅថ្ងៃទី 29 ខែវិច្ឆិកាខាងមុខនេះ។ ស្មាតហ្វូនដ៏ពិសេសនេះគឺផ្តោតទៅលើគំនិតថា “Space Fortress in Mobile Phones”។ ស្មាតហ្វូន ZTE Axon 40 Ultra Space Edition នេះនឹងមានលក្ខណៈសម្បត្តិជាច្រើនដ៏អស្ចារ្យ។ យ៉ាងណាមិញ ក្រុមហ៊ុននេះនៅតែប្រកាសបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន ZTE នោះ បានអោយដឹងថា ស្មាតហ្វូន Axon 40 Ultra Space Edition នេះមានរ៉េមទំហំ 18GB ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺមានម៉េមូរីទំហំ 1TB ។ ស្មាតហ្វូន ZTE Axon 40 Ultra Space Edition នេះគឺជាស្មាតហ្វូនប្រភេទ flagship ។ បើមើលទៅលើស្មាតហ្វូន ZTE Axon 40 Ultra បានបង្ហាញខ្លួននៅក្នុងខែឧសភានៅក្នុងឆ្នាំនេះ។
ស្មាតហ្វូននេះមានបន្ទះឈីប Qualcomm Snapdragon 8 Gen 1។ ស្មាតហ្វូននេះក៏មានកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះមាន LPDDR5 និង UFS 3.1។ បន្ថែមពីនេះទៀតនោះ វាក៏មាន dual channel VC liquid cooling system ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000 mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging ។ ស្មាតហ្វូននេះក៏មាន X-axis linear motor និង USB-C 3.1 ៕