ក្រុមហ៊ុន Xiaomi ត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Xiaomi 13 series របស់ខ្លួននៅក្នុងឆាប់ៗនេះហើយខណៈដែលលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន flagship នេះក៏មានបែកធ្លាយជាច្រើនផងដែរដែលរួមមានកាមេរ៉ា 50MP 1-អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2 ជាដើម។ កាលពីម្សិលមិញនេះ យើងមានរបាយការណ៍មួយដែលទម្លាយអំពីពិន្ទុនៅលើ Geekbench របស់ស្មាតហ្វូន Xiaomi 13 ផងដែរ ។
នៅពេលនេះ ស្មាតហ្វូន Xiaomi 13 Pro ក៏មានការបែកធ្លាយលក្ខណៈសម្បត្តិជាច្រើនដែលពិតជាអស្ចារ្យមែនទែន។ ស្មាតហ្វូនថ្មីនេះ មានលេខម៉ូឌែល 2210132C។ ស្មាតហ្វូនXiaomi 13 Pro នេះមានបន្ទះឈីប Octa-Core Processor ជាមួយនឹងល្បឿន efficiency cores clocked ដល់ទៅ 2.02GHz។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 8 Gen 2 chipset ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 និងរ៉េមទំហំ 12GB។ ស្មាតហ្វូននេះមានពិន្ទុ 1504 នៅក្នុងការតេស្ត single-core និងពិន្ទុ 5342 នៅក្នុងការតេស្ត multi-core នៅលើ Geekbench 5។
ស្មាតហ្វូន Xiaomi 13 Pro នេះមានអេក្រង់ 6.7-អ៊ីង Samsung E6 AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2K និង 120Hz refresh rate។ ស្មាតហ្វូននេះ មានបន្ទះឈីប Qualcomm Snapdragon 8 Gen 2 SoC ជាមួយនឹងរ៉េមទំហំ 8GB-12GB និងម៉េមូរីទំហំ 128GB-256GB និង 512GB។ ស្មាតហ្វូន Xiaomi 13 Pro នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50-megapixel Sony IMX989 primary sensor, 50-megapixel ultrawide angle lens និង 50-megapixel telephoto lens ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32-megapixel selfie ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,800mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ៕