no-alternative title
no-alternative title
no-alternative title
no-alternative title

នៅលើបញ្ជី FCC បានបញ្ជាក់ច្បាស់ហើយថា Samsung Galaxy S23 Ultra មានការទ្រទ្រង់ជាមួយប៊ិក S-Pen

Samsung បានត្រៀមប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Samsung Galaxy S23 series នាពេលឆាប់ៗនេះហើយ។ បើតាមរបាយការណ៌កន្លងមកបាននិយាយថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានវត្តមាននៅខែកុម្ភះខាងមុខនេះ ដែលនឹងមានចំនួន 3 ម៉ូដែល គឺ Galaxy S23, Galaxy S23 Plus និង Galaxy S23 Ultra។ ទាក់ទងទៅនឹងផលិតផលថ្មីនេះ គឺមានការបែកធ្លាយព័ត៌មានជាច្រើនរួចមកហើយដែលថ្មីៗនេះក៏មានការបញ្ចេញនូវគំនូសព្រាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីប៉ុន្មានថ្ងៃមុននេះ Galaxy S23 និង S23 Plus គឺបានឆ្លងកាត់ការចុះបញ្ជី FCC និងបានបញ្ជាក់ពីសមត្ថភាព និងព័ត៌មានច្រើនថែមទៀតផង។ នៅថ្ងៃនេះ បងធំ Galaxy S23 Ultra ក៏ត្រូវបានគេឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើបញ្ជី FCC នេះដែរហើយក្នុងនោះក៏មានការបញ្ចេញនូវព័ត៌មានសំខាន់ៗជាច្រើនដូចម៉ូដែលមុនៗដែរ។ នៅលើបញ្ជីនេះ បានបញ្ជាក់ថា ស្មាតហ្វូនបងធំនេះ គឺមានលេខម៉ូដែល SM-S918B/DS ដែលលេខកូដនេះ គឺត្រូវបានគេដឹងថា គឺជា Galaxy S23 Ultra។

យោងតាមការបញ្ជាក់នៅលើបញ្ជីនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy ម៉ូដែល Flagship នេះ អាចនឹងមានថ្មទំហំ 4855mAH និងមានលេខម៉ូដែល EB-BS918BY ហើយនិងមានការប្រើប្រាស់ឆ្នាំងសាក 25W fast charging ដែលមើលទៅគឺតូចជា Samsung Galaxy S22 Ultra ដែលប្រើប្រាស់នូវកម្លាំងសាក 45W fast charging។  ជាមួយគ្នានេះនៅលើបញ្ជីរបស់ FCC ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការទ្រទ្រង់ជាមួយនិងប៊ិក S-Pen ដូចគ្នាទៅនឹងជំនាន់មុនអញ្ចឹងដែរ។ សូមជំរាបថា Samsung បានប្រើប្រាស់ S-Pen បានសម្រេចប្រើប្រាស់នូវប៊ិកនេះ។ សម្រាប់ S23 Ultra ក៏នឹងមានរន្ធ S-Pen slot ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម