no-alternative title
no-alternative title
no-alternative title

គំនូសព្រាងថ្មីរបស់ OPPO Find X6 បង្ហាញពីការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូល

OPPO ត្រូវបានគេរំពឹងថា នឹងសម្ពោធស្មាតហ្វូនស៊េរីថ្មី Find X6 Series ដែលជាម៉ូដែល Flagship នៅក្នុងប្រទេសចិនត្រីមាសទី 1 ឆ្នាំ 2023 ខាងមុខនេះហើយ ដែលស្មាតហ្វូននេះ នឹងមាន Find X6 និង Find X6 Pro។ បើតាមអ្នកទម្លាយ Digital Chat Station ចែករំលែកនូវរូបភាពថ្មីមួយនៅថ្ងៃនេះ គឺបានបង្ហាញចេញនូវគំនូសព្រាងរបស់ម៉ូដែលស្តង់ដារ Find X6 ហើយ។ ផ្អែកទៅលើ leaked schematic ដែលចែកចាយដោយ Digital Chat Station បានបង្ហាញថា OPPO នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីទៅលើ Find X6 series ខុសពីម៉ូដែល Find X5 និងX5 Pro។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពថ្មី Find X6 គឺមានការឌីស្សាញកាមេរ៉ាមានរាងមូល ហើយនិងមានកាមេរ៉ា 3 គ្រាប់ រួមជាមួយនិង Dual-LED flash។ សម្រាប់គ្រាប់ទីបីគឺជា Periscope zoom lens។ បន្ថែមពីលើនេះរូបភាពនេះ ក៏មានការសសេរអក្សរ Hasselblad និង MariSilicon នៅក្នុងម៉ូឌុលកាមេរ៉ាផងដែរ។ ផ្នែកខាងឆ្វេងរបស់ស្មាតហ្វូនមានប៊ូតុងឡើងចុះសម្លេង ខណៈដែលខាងស្តាំ គឺមានប៊ូតុង Power។

 

យោងតាមព័ត៌មានកន្លងមក បាននិយាយថា Find X6 នឹងមានអេក្រង់ OLED display បង្ហាញចេញបាន 1.5K។ហើយអេក្រង់នេះ ក៏នឹងមានទំហំ6.7-អ៊ីង ដូចគ្នាជាមួយអេក្រង់ម៉ូដែល Pro ផងដែរ។ Find X6 ត្រូវបានគេនិយាយថា ប្រើឈីប Snapdragon 8+ Gen 1 ខណៈដែល Find X6 Pro នឹងប្រើប្រាស់ឈីប Snapdragon 8 Gen 2 និង Dimensity 9200។

 

Find X6 series នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel Sony IMX709។ នៅថ្ងៃនេះ Digital Chat Station បានទម្លាយថា កាមេរ៉ាក្រោយរបស់ X6 នឹងមានកាមេរ៉ាទំហំ 50-Megapixel, 1.56-អ៊ីង ស្របពេលដែល Find X6 Pro ត្រូវគេនិយាយថា នឹងមានកាមេរ៉ាទំហំ 50-Megapixel ចំនួន 3 គ្រាប់ខណៈដែលកាមេរ៉ាគោល គឺមានសិនស័រទំហំ 1-inch Sony IMX989 lens។ ស្មាតហ្វូន X6 នឹងមានថ្មទំហំ 4,800mAh និង Pro និងមានថ្មទំហំ 5,000mAh។ សម្រាប់បច្ចេកវិទ្យាសាកនៅលើស្មាតហ្វូនទាំងពីរនេះ គឺកម្លាំង 80W fast charging ខណៈដែល Pro មានប្រើ 50W wireless charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍