នារយៈពេលជាមួយឆ្នាំចុងក្រោយនេះ ទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារពិភពលោក ត្រូវបានគេមើលឃើញថា មានការរីកចំរើនខ្លាំងមែនទែន ជាពិសេសនៅលើទីផ្សារប្រទេសចិន។ ក្រុមហ៊ុន Honor គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយ ដែលគេមើលឃើញថា បាននឹងកំពុងតែមានការរីករាយខ្លាំងមែនទែននៅក្នុងការទាញយកផលចំណេញស្មាតហ្វូនបត់បាននេះ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Honor បាននឹងកំពុងលក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនបានចំនួនជាច្រើនលានគ្រឿងរួចមកហើយ។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការបញ្ជាក់ថា Honor Magic V2 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី នឹងជាម៉ូដែលកំពុងតែលក់ដាច់ខ្លាំងជាងគេនោះ គឺនឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេស កម្ពុជាឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុនប្រចាំនៅកម្ពុជា នៅមិនទាន់បញ្ជាក់ពីតម្លៃផ្លូវការនៅឡើយទេ។ ដូច្នេះ សម្រាប់លោកអ្នកដែលមានបំណងចង់បានស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V2 នេះ អាចចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុនដែលមានអស័យដ្ឋាន៖ https://www.facebook.com/HonorCambodia ដើម្បីទទួលបាននូវព័ត៌មានជាក់លាក់។
សូមជំរាបថា Honor Magic V2 គឺស្មាតហ្វូនមានអេក្រង់បត់បាន ដែលមានអេក្រងខាងក្នុងទំហំ 7.92-អ៊ីង LTPO OLED មានសមត្ថភាពអាចបង្ហាញចេញបានជាមួយល្បឿន 120Hz refresh rate និងមានកម្រិត 1600nits ហើយនិងអាចបង្ហាញរូបភាពបានទំហំ 2156x2344 pixels resolution។នៅលើអេក្រង់នេះក៏មានការទ្រទ្រង់នូវមុខងារ HDR10+, PWM Dimming និង IMAX Enhanced ថែមទៀតផង។
និយាយពីអេក្រង់ខាងក្រៅរបស់ Honor Magic V2 វិញ គឺជាប្រភេទអេក្រង់ LTPO OLED display ដែលមានទំហំ 6.43-អ៊ីង និងមានកម្រិតពន្លឺខ្ពស់ដល់ទៅ 2500nits ហើយនិងមានសតមត្ថភាពរត់បានជាមួយល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះមានកម្រ៉ាស់ 9.9mm នៅពេលបត់ និងមានកម្រ៉ាស់ 4.7mm នៅពេលមិនបត់។
ហើយបើនិយាយពីគន្លឹះ Hing ដែលប្រើប្រាស់នៅលើស្មាតហ្វូនបត់បានថ្មីនេះ គឺប្រើប្រាស់នូវកន្លឹះប្រភេទលោហៈ Titanium ដែលមានភាពប្រណិត និងមានភាពរឹងមាំ ហើយនិងមានទម្ងន់ស្រាលបំផុត។
ចំពោះកម្លាំងម៉ាស៊ីនវិញ Honor Magic V2 គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយ ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 SoC រ៉េមទំហំ 16GB LPDDR5RAM និងមានអង្គចងចាំ 3 ជម្រើស គឺទំហំ 256GB និង512GB ហើយនិងទំហំ 1TB។
សម្រាប់ការថតរូបនៅលើ Honor Magic V2 គឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំធំដកល់ទៅ 50MP និងគាំទ្រដោយមុខងារ OS និងមួយគ្រាប់ទៀតមានទំហំ 20MP telephoto lens ហ៊្សូមបាន 2.5x optical zoom ហើងនិងមាន OIS ដូចគ្នា។ សម្រាប់គ្រាប់ទីបីមានទំហំ 50MP ultrawide sensor។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16MP។ សម្រាប់បច្ចេកវិទ្យាភ្ជាប់ គឺមាន Bluetooth 5.3, NFC, Infrared, NFC និង USB Type-C 3.1។