no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei ប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការណ៌ថ្មី HarmonyOS NEXT

ក្រុមហ៊ុន Huawei កំពុងតែអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា Harmony OS NEXT។ ខុសប្លែកពីប្រព័ន្ធ systems កាលពីពេលមុននេះ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មិនទ្រទ្រង់ទៅលើ Android Apps នោះទេ ដែលនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ។ ពេលនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការកែប្រែដ៏សំខាន់មួយទៀតតាមរយៈការកែប្រែទៅលើ Harmony kernel របស់ខ្លួនផ្អែកនៅលើ  HarmonyOS NEXT។ នេះ គឺជាការចាកចេញពី Linux kernel ដែលមានទម្រង់ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការជាច្រើន ដែលក្នុងនោះ ក៏មាន Android ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរនេះ គឺជាហានិភ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុន Huawei ប៉ុន្តែប្រព័ន្ធនេះក៏ជាចលករមួយជម្រុញក្រុមហ៊ុននេះអោយកាន់តែខ្លាំងផងដែរ បន្ទាប់ការប្រឈមមុខដោយសារតែនយោបាយពិភពលោកអស់ពេលជាច្រើនកន្លងមក។ ប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT នេះ គឺផ្អែកទោលើវិធីសាស្រ្តក្នុងការដោះស្រាយទៅលើបញ្ហាទាំងនេះ និងការព្យាយាមក្នុងការបង្កើតទៅលើអត្តសញ្ញាណផ្ទាល់ខ្លួននៅក្នុងពិភព OS របស់ខ្លួន។

 

ក្រុមហ៊ុន Huawei បានអះអាងថា ប្រព័ន្ធប្រតិបត្តិការ  HarmonyOS NEXT នេះ គឺមានប្រសិទ្ធិភាពល្អជាងមុន 3 ដងបើធៀបជាមួយនឹង Linux មានន័យថា ប្រព័ន្ធប្រតិបត្តិការនេះ គឺងាយស្រួលក្នុងការប្រើប្រាស់នៅលើឧបករណ៍ជាច្រើនដូចជាស្មាតហ្វូន កាសស្តាប់ និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ លក្ខណៈសម្បត្តិរបស់វាគឺការប្រើប្រាស់នូវ “heterogeneous native” ដែលអាចគ្រប់គ្រងទៅលើសមត្ថភាពបានយ៉ាងប្រសើរនៅលើ hardware ផ្សេងៗគ្នា។

 

លោក Yu Chengdong នាយកប្រិតបត្តិនៃក្រុមហ៊ុន Consumer Business Group របស់ក្រុមហ៊ុន Huawei បាននិយាយថា ប្រព័ន្ធ system ដែលហៅថា Hongmeng នៅក្នុងប្រទេសចិននោះ គឺបង្កើតឡើងក្នុងការអភិវឌ្ឍដោយក្រុមហ៊ុន Huawei ។ នេះមានន័យថា វាអាចប្រើប្រាស់បាននៅលើឧបករណ៍ជាច្រើន។  ប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ទទួលបាននូវវិញ្ញាបនបត្រទៅលើប្រព័ន្ធសុវត្ថិភាពចំនួន 3 នៅក្នុងឧស្សាហកម្មនេះ ដែលនេះ បង្ហាញអំពីកម្រិតសុវត្ថិភាពនៅក្នុង kernel របស់វា។ 

 

ការបង្កើតនូវ  HarmonyOS NEXT នេះ គឺជាផ្នែកមួយដ៏ធំនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុននេះ ក៏ផ្តោតទៅលើការកែប្រែទៅតាមនិន្នាការជាច្រើន ដែលក្នុងនោះមានការផ្តោតទៅលើមុខងារ AI ជាច្រើននៅក្នុង OS ដែលផ្តល់នូវសេវាកម្មកាន់តែឆ្លាតជាងមុន និងប្រសិទ្ធិភាពខ្ពស់ជាងមុនថែមទៀត។ សម្រាប់ភាពជោគជ័យនៃ HarmonyOS NEXT នៅមិនទាន់ដឹងនៅឡើយទេ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 Toyota បើកទទួលកក់ទុកមុន Toyota bZ3X នៅទីផ្សារប្រទេសចិនហើយ មានតម្លៃតែជាង 1 ម៉ឺនដុល្លាប៉ុណ្ណោះ

Toyota បើកទទួលកក់ទុកមុន Toyota bZ3X នៅទីផ្សារប្រទេសចិនហើយ មានតម្លៃតែជាង 1 ម៉ឺនដុល្លាប៉ុណ្ណោះ

ដោយ ប៉េងលីន
IM L6 EV បំពាក់កញ្ចប់អាគុយ Semi-Solid State សាកម្តងអាចបើកបានចម្ងាយផ្លូវជាង 1 ពាន់គីឡូម៉ែត្រ

IM L6 EV បំពាក់កញ្ចប់អាគុយ Semi-Solid State សាកម្តងអាចបើកបានចម្ងាយផ្លូវជាង 1 ពាន់គីឡូម៉ែត្រ

ដោយ ប៉េងលីន
ការផ្លាស់ប្តូរធំបំផុតចំនួន 5 នៅលើ Galaxy S25 Ultra ប្រៀបធៀបជាមួយ Galaxy S24 Ultra

ការផ្លាស់ប្តូរធំបំផុតចំនួន 5 នៅលើ Galaxy S25 Ultra ប្រៀបធៀបជាមួយ Galaxy S24 Ultra

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Haval H9 ជំនាន់ទីពីរ បំពាក់នូវម៉ាស៊ីនម៉ាស៊ូត ចេញលក់នៅទីផ្សារប្រទេសចិន តម្លៃជាង 3 ម៉ឺនដុល្លារ

រថយន្តស៊េរីថ្មី Haval H9 ជំនាន់ទីពីរ បំពាក់នូវម៉ាស៊ីនម៉ាស៊ូត ចេញលក់នៅទីផ្សារប្រទេសចិន តម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 Xiaomi YU7 រថយន្តអគ្គិសនី  SUV ជំនាន់ថ្មី នឹងមានការបង្ហាញវត្តមាននៅខែកក្កដា ជាមួយកម្លាំង 680 សេះ

Xiaomi YU7 រថយន្តអគ្គិសនី SUV ជំនាន់ថ្មី នឹងមានការបង្ហាញវត្តមាននៅខែកក្កដា ជាមួយកម្លាំង 680 សេះ

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី BYD Dolphin 2025 បង្ហាញវត្តមាននៅលើស្ថាប័ន MIIT ក្នុងប្រទេសចិន

រថយន្តអគ្គិសនីស៊េរីថ្មី BYD Dolphin 2025 បង្ហាញវត្តមាននៅលើស្ថាប័ន MIIT ក្នុងប្រទេសចិន

ដោយ ប៉េងលីន