no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Yuan UP រថយន្តអគ្គិសនី ដែលមានតម្លៃ 14000 ដុល្លារ បានបង្ហាញខ្លួននៅហាងលក់រថយន្តនៅមុនការប្រកាសលក់ជាផ្លូវការ

BYD Yuan UP គឺជារថយន្តអគ្គិសនីដែលមានតួខ្លួនតូចហៅថា compact SUV នោះ ត្រូវបានគេប្រទះឃើញមានដាក់់តាំងនៅតាងហាងលក់រថយន្តនៅក្នុងប្រទេសចិន ខណៈដែលការប្រកាសសម្ពោធជាផ្លូវការ នឹងធ្វើឡើងនៅខែក្រោយ។ ជាមួយនិវត្តមានដ៏ភ្ញាក់ផ្អើលនេះ គេបានបង្ហាញចេញនូវរូបភាពផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់រថយន្តស៊េរីថ្មីនេះផងដែរ។ សូមជំរាបថា Yuan UP ត្រូវបានគេទម្លាយ កាលពីពេលមុននេះថា នឹងមានតម្លៃខ្ទង់ 100,000 យ៉ន់ ដែលប្រហែលជា 14,000 ដុល្លារតែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនី BYD Yuan UP នេះ គឺជាម៉ូដែលថ្មីនៃត្រកូល Dynasty series ដែលមានការប្រើប្រាស់នូវប្រព័ន្ធ e-Platform 3.0 ផ្អែកលើបច្ចេកវិទ្យា compact electric crossover មានទំហំធំ ប្រៀបធៀបជាមួយនិងរថយន្ត Hyundai Kona EV របស់កូរ៉េខាងត្បូង។

រថយន្តថ្មីនេះមានទំហំ 4310/1830/1675mm និងមានប្រវែងគម្លាតកង់ 2620mm ហើយនិងមានពីរជម្រើសទៅលើ e-motors គឺមានកម្លាំង 70kW និង 130kW ដោយទ្រទ្រង់ជាមួយនិងថាមពលអាគុយ (32kWh និង 45.1 kWh)។ រថយន្តជំនាន់ថ្មីនេះ មានសមត្ថភាបអាចរត់បានចម្ងាយ 301Km-401km នៅពេលសាកពេញម្តង។ BYD Yuan UP មានតម្លៃខ្ទង់ 100,000 យ៉ន់ ដែលប្រហែលជា 14,000 ដុល្លារតែប៉ុណ្ណោះ។

ប្រភពខាងលើនេះបន្តថា រថយន្ត Yuan UP គឺបានបង្ហាញខ្លួននៅហាងលក់រថយន្តនេះ មានរយៈពេលប៉ុន្មានថ្ងៃមកហើយ។ រថយន្តថ្មីនេះ បង្ហាញខ្លួននៅទីនេះ ដើម្បើអតិថិជនជាពិសេស និងមានការបញ្ជាទិញនៅទីនេះមុនការសម្ពោធ។ BYD Yuan UP គឺនៅតែបន្តការឌីស្សាញរូបរាង ដូចគ្នាទៅគំនូសព្រាងដែលបែកធ្លាយកាលពីមុនអញ្ចឹង។

នៅជុំវិញរថយន្ត គឺមានការឌីស្សាញស៊ុមពណ៍ខ្មៅ និងមាន Suspended roof, flushed door handles, sturdy bumpers និងមានអំពូលខាងមុខស្តើង thin LED headlights រួមនិងអំពូលខាងក្រោយឌីស្សាញបែប single taillight unit។

សម្រាប់ផ្នែកខាងក្នុងនៃ BYD Yuan UP គឺមានការឌីស្សាញដៃចង្កូតមានរាងអក្ស D និងមានឡូហ្កូ Yuan (元) logo ហើយនិងមានអេក្រង់ LCD ទំហំ 8.8-អ៊ីង នៅក្រោយចង្កូត ខណៈដែលអក្រង់មួយទៀតនៅចំកណ្តាលមានទំហំ 12.8 អ៊ីង។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Samsung គ្រោងនឹងនាំចេញ Galaxy S25 អោយបានចំនួន 22 លានគ្រឿងនៅរដូវក្តៅខាងមុខ

Samsung គ្រោងនឹងនាំចេញ Galaxy S25 អោយបានចំនួន 22 លានគ្រឿងនៅរដូវក្តៅខាងមុខ

ដោយ ប៉េងលីន
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
ទម្រង់នៃការឌីស្សាញកាមេរ៉ានៅលើ Galaxy S25 Ultra គឺនឹងមានស្ទីលបែបនេះ!

ទម្រង់នៃការឌីស្សាញកាមេរ៉ានៅលើ Galaxy S25 Ultra គឺនឹងមានស្ទីលបែបនេះ!

ដោយ ប៉េងលីន
Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

ដោយ ប៉េងលីន
ការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Xiaomi 14T Series ជាមួយនឹងការថតរូបពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi

ការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Xiaomi 14T Series ជាមួយនឹងការថតរូបពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi

ដោយ ប៉េងលីន