no-alternative title
no-alternative title
no-alternative title

លឺដំណឹងថា Apple កំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ដែលមានទំហំ 7 ទៅ 8 អ៊ីង ហើយអាចនឹងប្រកាសចេញនៅឆ្នាំ 2026 ឬ 2027

ក្រុមហ៊ុន Apple ទំនងជានឹងមានការដាក់បង្ហាញចេញស្មាតហ្វូនអេក្រង់បត់ Foldable iPhone នៅឆ្នាំ 2026 ឬ 2027 នេះ បើតាមប្រភពចេញពីឧស្សាហកម្មខាងក្នុងចេញពីប្រទេសកូរ៉េខាងត្បូង។ បើតាមប្រភពបាននិយាយថា Foldable iPhone អាចនឹងមានអេក្រង់ខាងក្នុងទំហំចន្លោះពី 7 ទៅ 8 អ៊ីង ហើយអាចនឹងត្រូវចូលមកជំនូសដំណែងមូលប័ត្ររបស់ iPad min នេះបើតាមការបញ្ជាក់ពីប្រភពព័ត៌មានចចាមអារាម។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ Foldable iPhone គឺមិនត្រូវបានគេទម្លាយចេញនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ប្រភពព័ត៌មានបានបញ្ជាក់ថា Apple បច្ចុប្បន្នបាននឹងកំពុងធ្វើការសាកល្បងលើការអភិវឌ្ឍន៍ផលិត iPad mini ដែលប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED ដូចនេះ ប្រសិនបើព័ត៌មានខាងលើជាការពិតនោះ គឺមានន័យថា Apple អាចនឹងបញ្ឈប់ការផលិត OLED iPad mini ដោយងាកមកផ្តោតលើការផលិត Foldable iPhone ជំនូសវិញ។ បើតាមរបាយការណ៍ជាច្រើនកន្លងមកបាននិយាយថា Apple គ្រោងនឹងធ្វើការប្រកាសចេញ OLED iPad Pro Series នៅចុងឆ្នាំ 2024 នេះ ហើយសម្រាប់ OLED iPad mini ទំនងជានឹងបង្ហាញវត្តមាននៅឆ្នាំបន្ទាប់។

 

ក្រុមហ៊ុន Samsung និង LG Display ត្រូវបានគេដឹងថា នឹងធ្វើក្លាយជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់អេក្រង់បត់គំរូសម្រាប់ក្រុមហ៊ុន Apple ដែលមានទំហំ 6-inch និង 7-inch។ ហើយនៅពេលនេះ Apple ត្រូវបានគេដឹងថា អាចនឹងត្រូវការបន្ទះអេក្រង់បត់ដែលមានទំហំធំជាងនេះដើម្បីធ្វើការផលិតផលិតផលអេក្រង់បត់ដំបូងរបស់ខ្លួន។ ជាមួយគ្នានេះ មានរបាយការណ៍មួយចំនួនបាននិយាយថា Samsung Display នឹងក្លាយជាក្រុមហ៊ុនដំបូងតែមួយប៉ុណ្ណោះដែលធ្វើការផ្គត់ផ្គង់បន្ទះអេក្រង់បត់ទៅឲ្យ Apple។

 

ចំនែក LG Display វិញនឹងក្លាយជាអ្នកផ្គត់ផ្គង់ទីពីរនៅបន្ទាប់ពីមួយឆ្នាំក្រោយទៀតពី Samsung។ ដែលនេះ គឺជាយុទ្ធសាស្រ្តរបស់ Apple ក្នុងការចាប់ដៃសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ពីរសម្រាប់សង្វាក់ផលិតផលិតផលរបស់ខ្លួន។ បន្ថែមពីនេះបើតាមប្រភពបានបង្ហើបទៀតថា Apple ក៏នឹងមានការដាក់បង្ហាញផលិតផលអេក្រង់ដែលមានទំហំ 20.25-inch ផងដែរ នៅឆ្នាំ 2028 ដែលជាផលិតផល iPad ឬក៏កុំព្យូទ័រ Mac៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន