no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយព័ត៌មានរថយន្តស៊េរីថ្មី Li L6 SUV នៅមុនការប្រកាសចេញជាផ្លូវការនៅខែមេសាខាងមុខ

នៅថ្ងៃនេះ ក្រុមហ៊ុន Li Auto បានទម្លាយចេញនូវព័ត៌មានរថយន្តជំនាន់ថ្មីរបស់ខ្លួនម៉ូដែល L6 ជាមួយនិងស្ទិលឌីស្សាញថ្មីអបអរទៅដល់ឆ្នាំថ្មី Year of the Dragon។ សូមជំរាបថា បើតាមការបញ្ជាក់កន្លងមកនោះ គឺបានបង្ហាញថា រថយន្តថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការនៅក្នុងខែមេសាខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការវត្តមានរបស់រថយន្តជំនាន់ថ្មី L6 នេះ គឺមានគោលបំណងក្លាយជារថយន្តស៊េរីថ្មី ដែលនឹងលក់ដាច់ខ្លាំងជាងគេបំផុតរបស់ក្រុមហ៊ុន។ Li Auto L6 នឹងសម្ពោធជាផ្លូវការនៅក្នុងខែមេសាខាងមុខនេះហើយរថយន្តថ្មីនេះ នឹងក្លាយជាម៉ូដែលមួយក្នុងចំណោមរថយន្តរបស់ Li Auto ដែលមានភាពលេចធ្លោនៅលើទីផ្សារ​។

រថយន្តស៊េរីថ្មី Li L6 SUV មានតម្លៃចាប់ពី 200,000 យ៉ន់-300,000 យ៉ន់ ដែលស្មើរនិង 27,800 ដុល្លារ ទៅ 41,700 ដុល្លារ។ សូមជំរាបថា កាលពីឆ្នាំ 2023 កន្លងទៅនេះ បានបង្ហាញថា ក្រុមហ៊ុន Li Auto បាននាំចេញរថយន្តរបស់ខ្លួនបាន 376,030 គ្រឿង។

គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន Li Auto បានដាក់លក់រថយន្តថ្មីៗម៉ូដែល L7, L8 និង L9 SUVs ដែលរថថយន្តទាំងនេះ គឺជាម៉ូដែលស្ថិតនៅក្នុង EREV ហើយម៉ូដែល L6 ក៏នឹងចូលរួមជាមួយនិងត្រកូលនេះដែរ។ ហើយនៅឆ្នាំនេះ ក្រុមហ៊ុននេះ នឹងមានប្រកាសចេញនូវម៉ាកសញ្ញាថ្មី Li Mega ដែលមានការផ្តោតទៅលើរថយន្តអគ្គិសនី all-electric model និងប្រភេទ MPV ដែលជាចំណែកថ្មីរបស់ SUV។ 

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបានបង្ហាញថា L6 គឺជារថយន្តប្រណិតប្រភេទ luxury five-seat SUV ដូចគ្នាជាមួយនិងបងធំ L7 ដែលជាម៉ូដែលប្រណិតជាងគេនៅក្នុងស្រឡាយ five-seater អញ្ចឹងដែរ។ មានការទម្លាយថា រថយន្តជំនាន់ថ្មី L6 គឺមានទំហំតូចជាង L7 បន្តិច។

រថយន្តនេះ មានគម្លាតកង់មុខក្រោយប្រវែង 2920 mm និងមានវិមាត្រ 4925mmx1960xmmx1735mm។ ប្រៀបធៀបជាមួយ L7 មានវិមាត្រ 5050mmx1995xmm និង1750mm ខណៈដែលគម្លាតកង់ប្រវែង 3005mm។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម