no-alternative title
no-alternative title
no-alternative title

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

គិតត្រឹមថ្ងៃនេះ គឺនៅសល់ពេលជាង 6 ខែទៀតទំរាំដល់ពេលដែលក្រុមហ៊ុន Samsung រៀបចំនូវព្រឹត្តិការណ៌ប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S25 Series។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបែកធ្លាយនូវព័ត៌មានជាច្រើនរួចមកហើយ។ ជាក់ស្តែងនៅលើថ្ងៃនេះ GalaxyClub  ក៏មានការចែកចាយនូវព័ត៌មានថ្មីស្តីពីការប្រព័ន្ធកាមេរ៉ា ដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះថែមទៀតហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការប្រភពខាងលើនេះ បានបញ្ជាក់ថា Galaxy S25 Ultra នឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងជាងជំនាន់មុន ប៉ុន្តែសម្រាប់ម៉ូដែល S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល មិនមានការអាប់ដែតនោះទេ។ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានការបំពាក់នូវបន្ទះឈីបដូចគ្នាទាំងអស់។ របាយការណ៌ដដែលនេះបន្តថា ស្មាតហ្វូន Galaxy S25 និង S25+ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាមុខមានទំហំ 12MP។ ផ្អែកលើការទម្លាយខាងលើនេះ បញ្ជាក់ថា S25 និង S25+ នឹងជាស្មាតហ្វូន ជំនាន់ទី 4 ហើយ ដែលបន្តប្រើប្រាស់នូវកាមេរ៉ាដដែលនេះ។

ក្រឡេកមកមើលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra វិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលដែលមានទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ខណៈដែលគ្រាប់ទីបីក៏មានទំហំ 50MP ហ៊្សូម បាន 3x telephoto និងអមដំណើរដោយគ្រាប់ទីបួនទំហំ 50MP ហ៊្សូមបាន 5x telephoto។ បន្ថែមកាមេរ៉ានេះ ក៏មានការទម្លាយថា ថាមពលដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមិនមានការអាប់ដែតដូចគ្នា។ សម្រាប់ព័ត៌មានបន្ថែមកាន់តែច្បាស់មានតែរង់ចាំតាមដានជាមួយគ្នានៅពេលបន្ទាប់! សម្រាប់ការចែកចាយថ្ងៃនេះ គ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ មិនទាន់ផ្លូវការនោះទេ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ចំនុចធំៗចំនួន 5 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរនៅលើ iPhone 16 Pro Max

ចំនុចធំៗចំនួន 5 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរនៅលើ iPhone 16 Pro Max

ដោយ ប៉េងលីន
CoolApp បណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា! Chat & Call លឿន, សម្លេងច្បាស់ និងងាយស្រួលប្រកបដោយថាមពល

CoolApp បណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា! Chat & Call លឿន, សម្លេងច្បាស់ និងងាយស្រួលប្រកបដោយថាមពល

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
LG PuriCare™ 360° Alpha Pet ម៉ាស៊ីនបន្សុទ្ធខ្យល់ដ៏ពិសេសបំផុតសម្រាប់ផ្ទះរបស់លោកអ្នកដែលមានសត្វចិញ្ចឹម

LG PuriCare™ 360° Alpha Pet ម៉ាស៊ីនបន្សុទ្ធខ្យល់ដ៏ពិសេសបំផុតសម្រាប់ផ្ទះរបស់លោកអ្នកដែលមានសត្វចិញ្ចឹម

ដោយ ប៉េងលីន
     MSI នឹងមានកម្មវិធីខួបលើកទី 20 ឆ្នាំនៅផ្សារទំនើប Aeon Mall ថ្ងៃទី 06-07 ខែកក្កដា! កុំភ្លេចចូលរួម ដើម្បីទទួលរង្វាន់ទាំងអស់គ្នា!

MSI នឹងមានកម្មវិធីខួបលើកទី 20 ឆ្នាំនៅផ្សារទំនើប Aeon Mall ថ្ងៃទី 06-07 ខែកក្កដា! កុំភ្លេចចូលរួម ដើម្បីទទួលរង្វាន់ទាំងអស់គ្នា!

ដោយ ប៉េងលីន