no-alternative title
no-alternative title
no-alternative title

ចំនុចធំៗចំនួន 5 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរនៅលើ iPhone 16 Pro Max

ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Series ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ 2024 ខាងមុខនេះ។ មុនពេលនៃការបង្ហាញវត្តមានមកដល់ មានការទម្លាយព័ត៌មានជាច្រើនទាំងទងនឹងទូរស័ព្ទដ៏ពេញនិយមរបស់ Apple មួយនេះ ជាពិសេសនៅលើម៉ូដែលបងធំ iPhone 16 Pro Max តែម្តង។ បើតាមប្រភពព័ត៌មានចចាមអារ៉ាម និងរបាយការណ៍ជាច្រើនបានលើកឡើងថា iPhone ម៉ូដែល Pro Max ឆ្នាំនេះ គឺនឹងមានការផ្លាស់ប្តូរលើចំនុចពិសេសៗសំខាន់ៗមួយចំនួនខុសពីជំនាន់មុន (iPhone 15 Pro Max)។ ហើយខាងក្រោមនេះ គឺជា 5 ចំនុចធំៗដែលរំពឹងថា នឹងមាននៅលើ iPhone 16 Pro Max៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

១- ទំហំខ្លួន ទំហំអេក្រង់ធំជាង និងទំងន់ធ្ងន់ជាងជំនាន់មុនបន្តិច

បើតាមប្រភពរបាយការណ៍ជាច្រើនបាននិយាយថា Apple នឹងបង្កើនទំហំខ្លួនរបស់ iPhone 16 Pro Max ធំជាងជំនាន់ 15 Pro Max បន្តិច។ ដោយ iPhone 16 Pro Max នឹងបំពាក់ទំហំអេក្រង់ធំឡើងដល់ 6.9-inch ធៀបនឹង 6.7-inch នៅលើ iPhone 15 Pro Max បច្ចុប្បន្ន។ ហើយសម្រាប់កម្រាស់វិញ អាចនឹងរក្សានៅដូចជំនាន់មុនដដែល ប៉ុន្តែ សម្រាប់ទម្ងន់អាចនឹងធ្ងន់ជាងបន្តិច ដោយសារតែអេក្រង់មានទំហំធំជាងមុន។

 

២- បច្ចេកវិទ្យាអេក្រង់ថ្មីគែមតូចស្តើងជាមុន

ជាមួយការពង្រីកទំហំអេក្រង់ធំជាងមុនឡើងដល់ 6.9-inch ក៏ពិតមែន ប៉ុន្តែវានឹងមិនធ្វើឲ្យទំហំខ្លួនរបស់ iPhone 16 Pro Max រីកទទឹង និងកម្ពស់ខ្ពស់ជាងមុនខ្លាំងនោះទេ នោះក៏ដោយសារ Apple ត្រូវបានគេរាយការណ៍៍ថាបានធ្វើការអភិវឌ្ឍន៍នៅបច្ចេកវិទ្យាថ្មីហៅថា Border Reduction Structure (BRS) technology ដើម្បីជួយពង្រួមគែមអេក្រង់ឲ្យរួមតូចស្តើងជាងអេក្រង់របស់ iPhone 15 Pro Max។ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថាអេក្រង់ទំហំ 6.9-inch ដែលប្រើនៅលើ iPhone 16 Pro Max គឺមានគែមតូចស្តើងបំផុតត្រឹម 1.15mm តែប៉ុណ្ណោះ ដែលស្តើងជាងគែមអេក្រង់របស់ iPhone 15 Pro Max ដែលមានកម្រាស់ 1.5mm និងគែមអេក្រង់របស់ iPhone 14 Series ដែលមានកម្រិត 2.2mm។

 

៣- ប្រព័ន្ធកាមេរ៉ាមានគុណភាពខ្ពស់ជាងមុន 12%

iPhone 16 Pro Max ដែលនឹងមកដល់នៅមុនដំណាច់ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្កើនគុណភាពកាមេរ៉ាខ្ពស់ជាងមុនប្រមាណ 12%។ តាមរបាយការណ៍បាននិយាយថា iPhone 16 Pro Max នឹងប្រើប្រាស់សែនស័រ Sony IMX903 ទំហំ 48MP ដែលរចនាបែប Stacked Sensor ដែលផ្តល់នូវដំណើរការបានល្អប្រសើរជាងមុន ផ្តល់នូវគុណភាពរូបភាពកម្រិតខ្ពស់ដល់ 14-bit Analog-to-Digital Converter (ADC) និងប្រព័ន្ធ Digital Gain Control (DCG) ដែលជួយដល់់ការគ្រប់គ្រងកម្រិត dynamic range និងកម្រិតភាព Noise បានល្អប្រសើរជាងមុន។ បន្ថែមពីនេះ iPhone 16 Pro Max ត្រូវបានគេរំពឹងថា នឹងបង្កើនទំហំសែនស័រ Ultrawide ឡើងដល់ 48MP ជំនួសឲ្យ 12MP ដែលប្រើនៅលើ iPhone 15 Pro Max បច្ចុប្បន្នថែមទៀតផង។

 

៤- ថ្មធំជាងមុន កាន់ថាមពលល្អជាងមុន

យោងតាមការលើកឡើងរបស់លោក Ming Chi-Kuo ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូបបានឲ្យដឹងថា Apple មានបំណងក្នុងការបង្កើនកម្រិត Cell នៃថ្មសម្រាប់ការប្រើប្រាស់នៅលើ iPhone 16 Series ដើម្បីបង្កើនថាមពលប្រើប្រាស់បានកាន់តែយូរជាងជំនាន់មុន។ ទោះជាយ៉ាងណាសម្រាប់កញ្ចប់ទំហំថ្មត្រូវបានលោកបញ្ជាក់ថា គឺនឹងរក្សាដូចគ្នាដដែល។ បើតាមប្រភពព័ត៌មានថ្មីៗនេះ បាននិយាយថា Apple នឹងប្រើនូវបច្ចេកវិទ្យា Stacked Battery Technology ដើម្បីជួយបង្កើនថាមពលប្រើប្រាស់ និងអាយុកាលប្រើប្រាស់ថ្មរបស់ iPhone 16 Pro Series បានយូរជាងមុន។ ប្រភពព័ត៌មានបានអះអាងថា ថាមពលថ្មរបសស់ iPhone 16 Pro Max អាចនឹងកាន់ប្រើបានដល់ជាង 30 ម៉ោង ធៀបនឹងថ្មរបស់ iPhone 15 Pro ដែលកាន់បាន 29 ម៉ោង។

 

5- ទំហំផ្ទុកធំជាងមុន

យោងតាមប្រភពចេញពីប្រទេសកូរ៉េខាងត្បូងបាននិយាយថា iPhone 16 Pro និង 16 Pro Max នឹងមានជម្រើសម៉ូដែលមានអង្គផ្ទុកទិន្នន័ធំដល់ 2TB។ ប្រភពបានបញ្ជាក់ទៀតថា Apple នឹងធ្វើការផ្លាស់ប្តូរមកប្រើនូវប្រព័ន្ធផ្ទុកទិន្នន័យថ្មីកម្រិតខ្ពស់ higher-density Quad-Level Cell (QLC) NAND flash សម្រាប់ម៉ូដែលមានអង្គផ្ទុកទិន្នន័យធំបំផុត។ សម្រាប់ប្រព័ន្ធ QLC NAND Flash ថ្មីនេះនឹងផ្តល់ឲ្យ Apple បង្កើនទំហំផ្ទុកបានច្រើនជាងមុនទៅក្នុងទំហំផ្ទុកតូចជាង និងមានតម្លៃធូរថ្លៃជាងប្រព័ន្ធ Triple-Level Cell (TLC) NAND ដែលប្រើនៅលើ iPhone បច្ចុប្បន្ន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ចំនុចធំៗចំនួន 5 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរនៅលើ iPhone 16 Pro Max

ចំនុចធំៗចំនួន 5 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរនៅលើ iPhone 16 Pro Max

ដោយ ប៉េងលីន
TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

ដោយ ប៉េងលីន
     MSI នឹងមានកម្មវិធីខួបលើកទី 20 ឆ្នាំនៅផ្សារទំនើប Aeon Mall ថ្ងៃទី 06-07 ខែកក្កដា! កុំភ្លេចចូលរួម ដើម្បីទទួលរង្វាន់ទាំងអស់គ្នា!

MSI នឹងមានកម្មវិធីខួបលើកទី 20 ឆ្នាំនៅផ្សារទំនើប Aeon Mall ថ្ងៃទី 06-07 ខែកក្កដា! កុំភ្លេចចូលរួម ដើម្បីទទួលរង្វាន់ទាំងអស់គ្នា!

ដោយ ប៉េងលីន
OPPO Pad 3 នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា NFC រួមនិងការគ្រប់គ្រងឯកសារឆ្លងឧបករណ៍គ្នាបានទៀតផង

OPPO Pad 3 នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា NFC រួមនិងការគ្រប់គ្រងឯកសារឆ្លងឧបករណ៍គ្នាបានទៀតផង

ដោយ ប៉េងលីន
Nikon Z6 III កាមេរ៉ា Mirrorless ដំបូងគេនៅលើពិភពលោក ដែលបំពាក់ Partially-Stacked CMOS Sensor ទំហំ 24.5MP

Nikon Z6 III កាមេរ៉ា Mirrorless ដំបូងគេនៅលើពិភពលោក ដែលបំពាក់ Partially-Stacked CMOS Sensor ទំហំ 24.5MP

ដោយ ប៉េងលីន
 តោះ! តោះ! មកដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលនឹងមាននៅលើ iPhone 16 Pro Max

តោះ! តោះ! មកដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលនឹងមាននៅលើ iPhone 16 Pro Max

ដោយ ប៉េងលីន