no-alternative title
no-alternative title
no-alternative title

OPPO Pad 3 នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា NFC រួមនិងការគ្រប់គ្រងឯកសារឆ្លងឧបករណ៍គ្នាបានទៀតផង

យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើបណ្តាញ Weibo កាលពីខែមុននេះ គឺមានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ថេប្លេត OPPO Pad 3 ហើយ។ នៅពេលនេះ អ្នកទម្លាយរូបនេះ បានបន្តទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនទៀត ដោយបញ្ជាក់ ថេប្លេត OPPO Pad 3  នេះ នឹងមានបន្ទះឈីប  Snapdragon 8 Gen 3។ គាត់បានបន្ថែមថា ថេប្លេតថ្មីនេះ នឹងមានបំពាក់នូវ NFC ហើយក៏មានមុខងារក្នុងការគ្រប់គ្រងទៅលើឯកសារឆ្លងឧបករណ៍គ្នាថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ នៅលើបន្ទះឈីបនេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យា Communication Sharing 2.0 នៅក្នុងការចែករំលែកនូវ 5G, ការឆ្លើយការខល Dual-Sim Calls, ការទទួលសារ SMS និងបច្ចេកវិទ្យាជាច្រើនទៀតផង។ មុខងារនេះ ក៏មានការប្រើប្រាស់នូវ ColorOS ថែមទៀតផង។ ថេប្លេតនេះ ត្រូវបានគេមើលឃើញថា បានឆ្លងកាត់នូវវិញ្ញាបនបត្រ 3C រួចហើយ ដែលមានការបញ្ជាក់ថា ថេប្លេតនេះ មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 67W fast charging ថែមទៀតផង។ 

 

ថេប្លេត OPPO Pad 3 នេះ មានអេក្រង់ទំហំ 12.1 អ៊ីង LCD បង្ហាញចេញនៅខ្នាត Aspect Ratio 7:5។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 3000x2120 (3K) និង pixel density  304PPI ។ វាក៏មានពន្លឺដល់ទៅ 900 nits ។ អេក្រង់នេះក៏ទ្រទ្រង់ទៅលើ Oppo Stylus pen ជំនាន់ទី 2 ថែមទៀតផង។ យោតាមការទម្លាយដោយអ្នកទម្លាយរូបនេះ បាននិយាយទៀតថា ថេប្លេតនេះ នឹងមានកាមេរ៉ាចំនួន 2 គ្រាប់ ដោយកាមេរ៉ាក្រោយមានទំហំ 13MP និងកាមេរ៉ាមុខទំហំ 8MP។ នៅលើកាមេរ៉ាខាងមុខនេះ ក៏មានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 2D facial recognition សម្រាប់ដោះសោរថែមទៀត។

ថេប្លេតនេះ ក៏មានបន្ទះឈីប Snapdragon 8 Gen 3 គាំទ្រជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។ បន្ថែមពីនេះ នៅលើនេះ ថេប្លេតនេះ ក៏មានថាមពលថ្មទំហំ 510០mAh និងមានបច្ចេកវិទ្យាសាកថ្មលឿន 67W fast charging។ ទំហំថ្ម និងបច្ចេកវិទ្យាសាកថ្មនេះ គឺដូចទៅនឹងថេប្លេត OPPO Pad 2។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងនោះ ថេប្លេតនេះមានបំពាក់នូវផត USB 3.2 Gen 1 port ផងដែរ៕  

 

ព័ត៌មានពាណិជ្ជកម្ម