no-alternative title
no-alternative title
no-alternative title
no-alternative title

Ford នឹងផ្តោតទៅលើការរចនា Ford Mustang, Ford Ranger និង Ford F-150 Series ឲ្យមានភាពស៊ិចស៊ី និងស៊ីវិល័យបំផុត

ក្រុមហ៊ុន Ford នៅតែបន្តក្នុងការផលិត និងចេញលក់រថយន្តដំណើរការដោយប្រព័ន្ធម៉ាស៊ីន បើទោះបីជាទីផ្សាររថយន្តដំណើរការដោយថាមពលថ្មអគ្គិសនីកំពុងមានសន្ទុះខ្លាំងក៏ដោយ។ ថ្មីៗនេះ បើតាមការបញ្ជាក់ពីលោក Bill Ford ដែលជាប្រធានប្រតិបត្តិការជាន់ខ្ពស់របស់ Ford Motor Company បច្ចុប្បន្ន បានមានប្រសាសន៍លើកឡើងថា ក្នុងគម្រោង Blue Oval របស់ Ford គឺជាការផ្តោតទៅលើការរចនារថយន្តឲ្យមានភាពស៊ិចស៊ី និងស៊ីវិល័យបំផុត ដែលមានដូចជា ម៉ូដែល Ford Mustang, Ford Ranger និង Ford F-150 Series ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Bill បានបន្តថា បច្ចុប្បន្ន Ford បានចាយទុនវិនិយោគទៅលើការអភិវឌ្ឍន៍ និងស្រាវជ្រាវការផលិតរថយន្តអគ្គិសនីរាប់ពាន់លានដុល្លារ ដែលជាលទ្ធផល Ford បាននឹងកំពុងចរាចរលក់រថយន្តអគ្គិសនីនៅលើទីផ្សារសលកដូចជានៅទីផ្សារអូស្ត្រាលីជាដើមជាមួយម៉ូដែល Ford Mustang-E និង Ford E-Transit ជាដើម។ Ford បានបញ្ជាក់ប្រាប់ទៅបណ្តាញសារព័ត៌មាន CarsGuide ដូច្នេះថា រថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង (ICE) នឹងនៅតែរថយន្តចម្បងសម្រាប់សង្វាក់ផលិតរបស់ក្រុមហ៊ុនក្នុងពេលអនាគត។ Ford បានលើកឡើងទៀតថា រថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ (Hybrid) គឺកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន។ 

រថយន្តដំណើរការដោយម៉ាស៊ីន Hybrid ជាច្រើនបាននឹងកំពុងធ្វើចរាចរលក់នៅលើទីផ្សារបច្ចុប្បន្ន ហើយនិងមានស៊េរីថ្មីជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនោះទេ។ ហើយបើទោះបីជាកំណើននៃតម្រូវការប្រើរថយន្តអគ្គិសនី និង Hybrid កំពុងកើនឡើងខ្លាំងក្តី ប៉ុន្តែ Ford បានអះអាងថា សម្រាប់ទីផ្សាររថយន្តដំណើរការដោយម៉ាស៊ីន (ICE) គឺនៅតែមានតម្រូវការសម្រាប់ការប្រើប្រាស់ (ទីផ្សាររថយន្ត ICE គឺមិនស្លាប់នោះទេ)។ លោក Bill បានបញ្ជាក់ទៀតថា បច្ចុប្បន្ន Ford បានបង្កើនសង្វាក់ផលិតរថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង (ICE) ទ្វេរដងដើម្បីបំពេញតម្រូវការទីផ្សារ ដោយក្នុងនោះមានដូចជាម៉ូដែល Ford Bronco ដូចជា Bronco Sport, Ford F-150, Ford Raptor, និង Ford Mustang ដូចជាម៉ូដែល V8 Mustang ជាដើម។

ក្រុមហ៊ុន Ford បាននឹងកំពុងធ្វើការផ្តោតសំខាន់ជាខ្លាំងក្នុងការចេញលក់រថយន្តរបស់ខ្លួននៅទីផ្សារអូស្ត្រាលី ដោយបច្ចុប្បន្ននេះ Ford Australia បានយកចិត្តទុកដាក់ខ្លាំងក្នុងសង្វាក់ផលិត និងចេញលក់រថយន្តម៉ូដែល Ford Everest duo, Ford Ranger, Ford Mustang ក៏ដូចជា Ford Transit Series ជាដើម។ បើតាមប្រភពព័ត៌មានបាននិយាយថា ក្រុមហ៊ុន Ford Australia នឹងប្រកាសចេញលក់រថយន្ត Ford Mustang ជំនាន់ថ្មីនៅមុនដំណាច់ឆ្នាំ 2024 ដើម្បីពង្រីកទីផ្សាររថយន្ត ICE របស់ខ្លួននៅក្នុងស្រុក។ ហើយក៏បញ្ចេញលក់ម៉ូដែល Mustang Mach-E ដែលជារថយន្តអគ្គិសនីជំនាន់ថ្មីបន្ថែមទៀតផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម