no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra ត្រូវគេទម្លាយថា នឹងបំពាកនូវថ្មទំហំ 5500mAh ហើយនិងកម្លាំងសាក 65W Fast Charging

មួយរយៈនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែគិតគូរខ្លាំងំមែនទែនទៅលើការអភិវឌ្ឍស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញជាផ្លូវការនៅឆ្នាំក្រោយ។ សូមជំរាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៌ពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងអស់ជាច្រើនរួចមកហើយ។ គួរបញ្ជាក់ថា ថ្មីៗនេះ Ice Universe បានបង្ហោះនៅលើបណ្តាញ X ថា ស្មាតហ្វូន Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងជំនាន់មុន Galaxy S24 Ultra។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី នឹងមានកម្រ៉ាស់ស្តើងខ្លាំងជាងគេនៅក្នុងត្រកូល S-Series ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការគែមជុំវិញមានរាងកោងជាងជំនាន់មុនផងដែរ។ ស្មាតហ្វូននេះអាចនឹងមានគែមជុំវិញមានរាងដូចគ្នាជាមួយនិង Galaxy S21 Ultra ដែលខុសពីម៉ូដែលថ្មីៗនេះមានរាងជ្រុង។ Ice Universe បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ត្រឹមតែ 8.4mm ប៉ុណ្ណោះ ដែលមើលទៅពិតជាស្អាតមែនទែន។ ប៉ុន្តែបើទោះបីជាមានការទម្លាយបែបនេះក៏ដោយ ក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីស្មាតហ្វូនថ្មីនៅឡើយទេ។

 

ជាមួយគ្នានេះ បើយោងតាមរបាយការណ៌ 91Mobiles ក៏បាននិយាយថា Galaxy S25 Ultra នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.9-អ៊ីង ប្រភេទកញ្ចក់ AMOLED 2x display និងមានកម្រិតពន្លឺ peak brightness ខ្ពស់ដល់ទៅ 3000 nits។ សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 4 SoC។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP, 50MP ultra-wide lens,  50MP telephoto lens ហ៊្សូមបាន 3x optical zoom និងមួយគ្រាប់ទៀតមានទំហំ 50MP telephoto lens ហ៊្សូម 5x optical zoom។ ស្មាតហ្វូន Galaxy S25 Ultra នឹងដំណើរការនៅលើថាមពលថ្មទំហំ 5500mAh និងមានគាំទ្រដោយកម្លាំងសាក 65W fast charging។

ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំ 2025 ខាងមុខនេះហើយ។ ដូច្នេះព័ត៌មានថ្មីៗ នឹងបន្តមានចែកចាយកាន់តែច្រើនថែមទៀតនៅពេលខាងមុខ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍