no-alternative title
no-alternative title
no-alternative title

សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 Sedan នឹងចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ 2025 ខាងមុខនេះហើយ

យោងតាមប្រភពថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់កូរ៉េខាងត្បូង Kia នឹងចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មី EV4 នៅក្នុងខែមិនា ឆ្នាំ 2025។ ក្រុមហ៊ុន Kia គ្រោងផលិតរថយន្តអគ្គិសនីស៊េរីថ្មី EV4 នេះ ឲ្យបានចំនួន 70,000 គ្រឿង ក្នុងឆ្នាំ 2025 នៅរោងចក្ររបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងជារថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ ដែលនឹងចូលរួមចំនែកជាមួយ Kia EV3 ក្នុងការប្រគូតប្រជែងទីផ្សារ និងតម្រូវការរបស់អ្នកប្រើប្រាស់ហើយដើម្បីបង្កើនចំណែកទីផ្សារលក់រថយន្តអគ្គិសនីរបស់ខ្លួនថែមមួយកម្រិតទៀត។ គំរូរថយន្តអគ្គិសនី Kia EV4 ត្រូវបានបង្ហាញដំបូងកាលពីខែមុននេះ (ឧសភា) ហើយការធ្វើតេស្តរបស់ Kia EV4 ត្រូវបានចាប់ផ្តើមធ្វើឡើងនៅលើដងវិថីក្នុងប្រទេសកូរ៉េខាងត្បូង រួមនឹងនៅបណ្តាទីផ្សារអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ 

បន្ទាប់ពីការធ្វើតេស្តបន្ថែមទៀតក្នុងរយះពេលពេញមួយឆ្នាំរបស់រថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 នឹងត្រូវធ្វើការបិទបញ្ចប់នៅខែកុម្ភៈ ឆ្នាំ 2025 មុនពេលការផលិតចាប់ផ្តើមនៅក្នុងខែមីនា។ បច្ចុប្បន្ន Kia កំពុងពិនិត្យមើលថា តើត្រូវផលិតរថយន្តអគ្គិសនីស៊េរីថ្មី EV4 នៅរោងចក្ររបស់ខ្លួននៅក្រៅប្រទេសកូរ៉េខាងត្បូងដែរឬអត់ទេ។ បច្ចុប្បន្នសម្រាប់គុណសម្បត្តិបច្ចេកទេស និងតម្លៃរបស់ Kia EV4 Sedan មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $200 តែប៉ុណ្ណោះ..

ដោយ ប៉េងលីន
HONOR 200 Series ចេញបង្អួតកម្លាំងកាម៉េរាថ្មីនាពាក់កណ្តាលឆ្នាំ 2024

HONOR 200 Series ចេញបង្អួតកម្លាំងកាម៉េរាថ្មីនាពាក់កណ្តាលឆ្នាំ 2024

ដោយ ប៉េងលីន
iPhone 16 Pro និង iPhone 16 Pro Max នឹងប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី Samsung ‘M14’ OLED

iPhone 16 Pro និង iPhone 16 Pro Max នឹងប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី Samsung ‘M14’ OLED

ដោយ ប៉េងលីន
ក្រុមហ៊ុនកៅអី La-Z-Boy  ប្រារព្ធខួប 7 ឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន RS Residence

ក្រុមហ៊ុនកៅអី La-Z-Boy ប្រារព្ធខួប 7 ឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន RS Residence

ដោយ ប៉េងលីន
iPhone 16 Pro Max នឹងប្រើប្រាស់ថាមពលថ្មដែលភ្ជាប់បច្ចេកវិទ្យាថ្មី ហើយនឹងមានភាពងាយស្រួលក្នុងការដោះដូរជាងមុន

iPhone 16 Pro Max នឹងប្រើប្រាស់ថាមពលថ្មដែលភ្ជាប់បច្ចេកវិទ្យាថ្មី ហើយនឹងមានភាពងាយស្រួលក្នុងការដោះដូរជាងមុន

ដោយ ប៉េងលីន
រថយន្តអគ្គិសនីថ្មី Geely Boyue SUV ចេញលក់នៅលើទីផ្សារចិន ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារស្តើងតែប៉ុណ្ណោះ

រថយន្តអគ្គិសនីថ្មី Geely Boyue SUV ចេញលក់នៅលើទីផ្សារចិន ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារស្តើងតែប៉ុណ្ណោះ

ដោយ ប៉េងលីន