no-alternative title
no-alternative title
no-alternative title

Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី រួមជាមួយនិង នាឡិកាឆ្លាតវៃរបស់ខ្លួន ប៉ុន្តែសម្រាប់ស្មាតហ្វូន S-Series ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុននេះក៏មិនស្ថិតនៅឆ្ងាយពីអារម្មណ៌របស់ហ្វេននោះទេ។ ថ្មីៗនេះ អ្នកទម្លាយ Ice Universe បានបង្ហោះសារថ្មីមួយនៅលើបណ្តាញសង្គម Weibo ដោយបានបង្ហាញពីចំណុចចាប់អារម្មណ៌មួយចំនួនរបស់ស្មាតហ្វូន S25 Ultra ហើយ។ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូននេះថែមទៀតផង។ Ice Universe បានបន្តថា ស្មាតហ្វូន S25 Ultra នឹងមានកម្រ៉ាស់ស្តើងត្រឹមតែ 8.4mm ប៉ុណ្ណោះប្រៀបធៀបជាមួយ S24 Ultra គឺមានកម្រ៉ាស់ 8.6mm។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងទំហំខុសគ្នានេះ ក្រុមហ៊ុន Samsung មិនទាន់មានការបញ្ជាក់ពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះច្បាស់នៅឡើយទេ។ កន្លងមកមានរបាយការណ៌ថា S25 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP អមដោយកាមេរ៉ា 50MP ultrawide, 50MP ហ៊្សូម 3x telephoto និងមួយគ្រាប់ទៀត 50MP 5x telephoto lenses។ បន្ថែមពីនេះ នៅលើបណ្តាញ X អ្នកទម្លាយរូបនេះ ក៏មានការបញ្ជាក់ពីការឌីស្សាញស្មាតហ្វូនផ្សេងទៀតផង។ បើតាម Ice Universe គឺបាននិយាយថា S25 Ultra  នឹងមិនធ្វើអោយមានការឈឺដៃដូចជំនាន់មុននោះទេ នៅពេលដែលកាន់ជាប់ដៃយូរ។

S25 Ultra នឹងមានការឌីស្សាញគែមជ្រុងបន្តិច ដែលខុសពីស្មាតហ្វូន S24 Ultra ប៉ុន្តែអាចនឹងដូចគ្នាជាមួយនិង S23 Ultra និង S22 Ultra ដែលបង្ហាញវត្តមានកន្លងមក។ ជាមួយគ្នានេះស្មាតហ្វូននេះ ក៏ត្រូវបានគេទម្លាយថា អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek ជាលើកដំបូងផងដែរ។ Galaxy S25 Series អាចនឹងមានការប្រកាសចេញជាមួយនិងបន្ទះឈីប 3 ផ្សេងគ្នា រួមមានដូចជា Qualcomm, Exynos និង MediaTek។

ជាមួយគ្នានេះ ប្រភពខាងលើនេះ បានបន្ថែមទៀតថា ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 series ថ្មីនេះ អាចនឹងមានការប្រកាសចេញលឿនជាងម៉ូដែលមុនៗផងដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Samsung គឺកំពុងតែមានការផ្តោតខ្លាំងទៅលើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6, Z Flip 6, នាឡិកាឆ្លាតវៃ រួមជាមួយនិង  Galaxy Ring, Buds 3 series និង Galaxy watches នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះ ក្នុងព្រឹត្តិការណ៌ Unpacked event។ 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

ដោយ ប៉េងលីន
Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

ដោយ ប៉េងលីន
Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

ដោយ ប៉េងលីន
HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $200 តែប៉ុណ្ណោះ..

 តោះ! តោះ! មកដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលនឹងមាននៅលើ iPhone 16 Pro Max

តោះ! តោះ! មកដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលនឹងមាននៅលើ iPhone 16 Pro Max

ដោយ ប៉េងលីន
សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 Sedan នឹងចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ 2025 ខាងមុខនេះហើយ

សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 Sedan នឹងចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន