no-alternative title
no-alternative title
no-alternative title

Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Kia ត្រៀមបញ្ចេញរថយន្ត minivan ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Carnival របស់ខ្លួនឆាប់ៗនេះ។ រថយន្ត minivan ដ៏ពេញនិយមជំនាន់ថ្មីរបស់ Kia មួយនេះ គឺនឹងមានការផ្លាស់ប្តូរការរចនាផ្នែកខាងក្រៅថ្មី ការរៀបចំតុបតែផ្នែកខាងក្នុងថ្មី បំពាក់នូវមុខងារប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុន រួមនឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Hybrid ថ្មីផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលបានបែកធ្លាយមកនេះបង្ហាញថា ផ្នែកខាងមុខរបស់ Kia Carnival 2025 គឺមានការឌីស្សាញផ្នែកខាងមុខថ្មីប្រកបដោយភាពប្រណិតជាមួយផ្ទាំងប៉ាណាមុខធំ រំលេចជាមួយការឌីស្សាញចង្កៀង Daytime running light ពណ៌ទឹកក្រូចរាងអក្សរ L អមអំពូលជង្កៀង LED អំពូលគុជសងខាងដែលម្ខាងមាន 3 គ្រាប់។ នៅផ្នែកខាងក្រោយត្រូវបានរចនាបែបថ្មីជាមួយនឹងផ្ទាំងការពារទំហំធំ Large bumper។ សម្រាប់ផ្នែករៀបចំតុបតែខាងក្នុងវិញក៏មានភាពប្រណិតបែប Modern Tech ដោយក្នុងនោះមានដូចជាការបំពាក់នូវអេក្រង់ Digital Instrument Panel ដែលមានទំហំ 4.2-inch អេក្រង់ និងអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 12-inch។ 

បើតាមប្រភពបញ្ជាក់ថា Kia ក៏នឹងផ្តល់ជូនជម្រើសការបំពាក់អេក្រង់ទំហំ 12.3-inch Digital Instrument Panel និងទំហំ 12.3-inch Entertainment touchscreen ផងដែរ។ ជាមួយគ្នានេះយើងឃើញថានៅផ្នែកខាងក្រោមអេក្រង់កម្សាន្ត ក៏មានបំពាក់ Touch panel សម្រាប់ដំណើករជាមួយប្រព័ន្ធ HVAC system ដើម្បីធ្វើការគ្រប់គ្រង់លើមុខងារក្នុងរថយន្តជំនូសឲ្យការប្រើប្រាស់ប៊ូតុងចុចប្រភេទ Physical Button។

ជាមួយគ្នានេះ Kia បានបញ្ជាក់ថា Carnival 2025 ក៏មានបំពាក់នូវរន្ធ USB-C ចំនួន 7 រន្ធ រួមនឹងគាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យាថ្មី Connected Car Navigation Cockpit infotainment system។ បន្ថែមពីនេះ Kia Carnival 2025 នៅគាំទ្របច្ចេកវិទ្យាជំនួយបញ្ជាដោយសំឡេង Kia Voice assistant ជាមួយពាក្យស្វាគមន៍ (Hey, Kia), មានអេក្រង់កម្សាន្តទំហំ 14.6-inch ចំនួនពីរស្ថិតនៅផ្នែកខាងក្រោយសម្រាប់អ្នកដំណើរកៅអីខាងក្រោយ រួមនឹងគាំទ្រប្រព័ន្ធសោរ Kia Digital Kay 2.0 ថែមទៀតផង។

ចូលមកផ្នែកម៉ាស៊ីនវិញ Kia Carnival ស៊េរីឆ្នាំ 2025 នឹងផ្តល់ជូននូវពីរជម្រើសម៉ាស៊ីន ដោយក្នុងនោះមានម៉ាស៊ីន V6 ចំនុះ 3.5-liter ដែលមានកំលាំង 287 សេះ និងកំលាំងរមូល 260 pound-feet ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ ហើយនិងមានជម្រើសដំណើរការដោយប្រព័ន្ធបើកបរ Front-wheel-drive (FWD)។

ចំនែកមួយម៉ូដែលទៀត គឺជាប្រភេទ Hybrid  ដែលបំពាក់នូវម៉ាស៊ីន 1.6-liter turbocharged មាន 4 ស៊ីឡាំង រួមដំណើរការដោយម៉ូទ័រអគ្គិសនីមួយ។ ម៉ូដែល Kia Carnival Hybrid អាចផលិតកំលាំងសរុប 242 សេះ និងកំលាំងរមូល 271 pound-feet ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ និងដំណើរការដោយប្រព័ន្ធ Front-wheel-drive (FWD)។ យ៉ាងណាមិញសម្រាប់កម្រិតស៊ីប្រេងរបស់ Kia Carnival ឆ្នាំ 2025 មិនទាន់ត្រូវបានប្រាប់ឲ្យដឹងនៅឡើយទេ។

Kia Carnival ឆ្នាំ 2025 ក៏មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់ក្រុមហ៊ុនផងដែរ ហៅថា Kia Highway Driving Assist 2 ដែលរួមមានមុខងារដូចជា forward collision warning, automatic emergency braking, a driver-attention monitor, blind spot monitoring, rear cross-traffic alert, lane departure warning, lane keeping assist, rear parking sensors, និង automatic high-beam assist ជាដើម។

សម្រាប់ម៉ូដែលប្រើម៉ាស៊ីន V6 ចំនុះ 3.5-liter មានចំនួន 6 ម៉ូដែល គឺ LX, LXS, EX, SX និង SX Prestige ដែលមានតម្លៃចាប់ពីខ្ទង់ $37,895 ដល់ខ្ពស់បំផុត $51,995។ ចំនែកម៉ូដែល Hybrid វិញមានចំនួន 4 ម៉ូដែល គឺ LX Hybrid, EX, SX និង SX Prestige ដែលមានតម្លៃចាប់ពីខ្ទង់ $41,895 ដល់ខ្ពស់បំផុត $53,995។ Kia Carnival ស៊េរីឆ្នាំ 2025 នេះ ត្រូវបានគេរំពឹងថា នឹងប្រកាសចេញលក់បន្ទាប់ពីរដូវក្តៅឆ្នាំនេះ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

ដោយ ប៉េងលីន
Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

Kia Carnival ស៊េរីឆ្នាំ 2025 នឹងបំពាក់ម៉ាស៊ីនចំនុះ 3.5-liter V6 កំលាំង 287 សេះ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $37,895

ដោយ ប៉េងលីន
Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

Samsung Galaxy S25 Ultra នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានគែមជុំវិញជ្រុងបន្តិច

ដោយ ប៉េងលីន
HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $200 តែប៉ុណ្ណោះ..

 តោះ! តោះ! មកដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលនឹងមាននៅលើ iPhone 16 Pro Max

តោះ! តោះ! មកដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលនឹងមាននៅលើ iPhone 16 Pro Max

ដោយ ប៉េងលីន
សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 Sedan នឹងចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ 2025 ខាងមុខនេះហើយ

សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 Sedan នឹងចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន