no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 16 Pro Max នឹងប្រើប្រាស់ថាមពលថ្មដែលភ្ជាប់បច្ចេកវិទ្យាថ្មី ហើយនឹងមានភាពងាយស្រួលក្នុងការដោះដូរជាងមុន

យោងតាមរបាយការណ៌ថ្មីរបស់ The Information បាននិយាយថា ក្រមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលដែលនឹងមានប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មី។ ដោយសារតែមានការទាមទាពីសហគមន៌អឺរ៉ុបទៅលើការផ្លាស់ប្តូរនូវទម្រង់នៃថាមពលថ្មសម្រាប់ស្មាតហ្វូនទាំងអស់នៅឆ្នាំ 2025 ខាងមុខនោះ នៅពេលនេះ Apple បានសម្រេចចិត្តធ្វើការអាប់ដែតទៅលើថាមពលនៅលើ iPhone ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក ថាមពលថ្ម ដែលមាននៅលើស្មាតហ្វូនជាច្រើន ត្រូវបានគេមើលឃើញថា គឺមានការឌីស្សាញនៅក្នុង foil និងមានការភ្ជាបជាមួយស្មាតហ្វូនតាមរយៈបន្ទះ adhesive strips ដែលគ្រប់គ្នាធ្លាប់ដោះវាចេញដើម្បីទាញថ្មចេញពីស្មាតហ្វូន។ នៅពេលនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា បានធ្វើការផ្លាស់ប្តូរហើយ ដោយមានការឌីស្សាញស្រោមថ្មពីលោៈ រុំពីលើថាមពល។ បច្ចេកវិទ្យាថ្មីនេះត្រូវបានគេរាយការណ៌ថា គឺជារបកគំហើញថ្មី នឹងមានភាពងាយស្រួលជាងមុន។ 

ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីរបស់ថាមពលថ្មនេះ ជាលើកដំបូងនៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series មួយម៉ូដែល ហើយមិនមានបញ្ហាអ្វីនោះទេ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ នឹងបន្តប្រើប្រាស់នូវថាមពលថ្មនេះនៅលើ iPhone 17 series បន្តទៀតនៅឆ្នាំក្រោយ។ សូមជំរាបថា មកដល់ពេលនេះ មានការក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានប្រើប្រាស់នូវថ្មដែកភ្ជាប់ដោយបន្ទះ adhesive ហើយក្រុមហ៊ុននិមួយៗក៏បាននឹងកំពុងតែរកដំណោះស្រាយនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ផលិតផលរបស់ខ្លួនដូច Apple សម្រាប់ឆ្នាំក្រោយនេះដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម