no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Z Flip 6 Doraemon Limited Edition ប្រកាសចេញនៅហុងកុង ជាមួយចំនួនត្រឹមតែ 800 គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូដែលពិសេស Galaxy Z Flip 6 Doraemon Limited Edition នៅទីក្រុងហុងកុង ដើម្បីអបអរពិធីតាំងពិព័រណ៌ “100% DORAEMON & FRIENDS”។ ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺផលិតឡើងតែ 800 គ្រឿងប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy Z Flip 6 Doraemon Limited Edition នេះ មានការរចនាឡើងស្អាតប្លែកទាក់ទាញជាមួយនឹងពណ៌ខៀវ (Cyan Color) រំលេចដោយរូបភាពតុក្តាដូរ៉េម៉ុន និងមានតំឡើងមកជាមួយ Special Doraemon Theme ដែលរូបភាព Theme ពិសេសនេះ គឺមានរួមបញ្ចូលនូវ unique boot animations, lock screens, home screens, ក៏ដូចជា customized app icons ជាដើម។ សម្រាប់ប្រអប់វិញ គឺមានការឌីស្សាញជាមួយនឹងរូបភាព Doraemon ឲ្យស៊ីគ្នាជាមួយនឹងទូរស័ព្ទ រួមទាំងរចនាបែបម៉ាញ៉េទិកដើម្បីភ្ជាប់ទូរស័ព្ទឲ្យមានសុវត្ថិភាព។ 

សម្រាប់ស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេសនេះ ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនបានជាមួយតម្លៃខ្ទង់ $1,370 ជាមួយជម្រើសម៉ូដែលរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ បញ្ជាក់ Samsung Galaxy Z Flip 6 Doraemon Limited Edition គឺមានតែចំនួន 800 គ្រឿងតែប៉ុណ្ណោះ។ ហើយសម្រាប់ Doraemon Galaxy Theme អ្នកប្រើប្រាស់អាចធ្វើការទាញយកដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ថ្មីបែបដូរេម៉ុន។

 

Samsung Galaxy Z Flip 6 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីរាត្រីថ្ងៃទី 10 ខែកក្តដា សប្តាហ៍មុន។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ Samsung បានបំពាក់នូវអេក្រង់បត់ទំហំ 6.7-inch Dynamic AMOLED កម្រិតបង្ហាញ FHD+ ល្បឿន 120Hz និងអេក្រង់ Folder ខាងក្រៅទំហំ 3.4-inch AMOLED Display កម្រិតបង្ហាញ 720x748px ល្បឿនអេក្រង់ 60Hz។ លក្ខណៈពិសេសរបស់ Galaxy Z Flip 6 គឺមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើស៊ុមខាងស្តាំ, ប្រើគន្លឹះបត់ Dual rail hinge, មានស៊ុមជាប្រភេទ Armor Aluminum, កញ្ចក់អេក្រង់ការពារឆ្កូតដោយ Gorilla Glass Victus 2, មានប្រព័ន្ធការពារទឹក និងធូលីកម្រិត IPX48។

ស្មាតហ្វូនអេក្រង់បត់ Flip ជំនាន់ថ្មីនេះមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP (f/1.8+OIS) ជា Main Lens ជាមួយទំហំ 12MP Ultrawide lens និងកាមេរ៉ាសែលហ្វីទំហំ 10MP។ Galaxy Z Flip 6 បំពាក់បន្ទះឈីប Qualcomm Snapdragon 8 Gen 3 ភ្ជាប់ជាមួយរ៉េមទំហំ 12GB, អង្គផ្ទុកទិន្នន័យ 512GB  និងមានថ្មទំហំ 4,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 25W Wired Charging។ ស្មាតហ្វូនស៊េរីថ្មីនេះដំណើរការដោយ Android 14 ស្រោបដោយ One UI6.1 និងទទួលបានកំនែបច្ចុប្បន្នភាព Android រហូតដល់ទៅ 7 ឆ្នាំឯណោះ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម