no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន។ ស្មាតហ្វូនមួយនៅក្នុងចំណោមនេះ គឺមានម៉ូដែលជាស្មាតហ្វូនអេក្រង់បត់បាន Clamshell Flip ដែលនេះ គឺជាម៉ូដែលដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ សម្រាប់ស្មាតហ្វូនមួយទៀត គឺជាស្មាតហ្វូនអេក្រង់បត់បាន Horizontal Book-style ជំនាន់ទី 4 ។ ស្មាតហ្វូន Xiaomi MIX Fold 4 នេះគឺជាស្មាតហ្វូនជំនាន់ថ្មីនៃស្មាតហ្វូន Fold 3 កាលពីឆ្នាំមុននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងប្រកួតប្រជែងនៅលើទីផ្សារបានជាមួយស្មាតហ្វូន Galaxy Z Fold 6 និង Honor Magic V3។ ស្មាតហ្វូននេះមានការ upgrade ទៅលើមុខងារជាច្រើន បើប្រៀបធៀបជាមួយនឹងម៉ូឌែលមុននេះ។ ក្រុមហ៊ុន Xiaomi បានកែប្រែទៅលើការឌីស្សាញស្មាតហ្វូន MIX Fold 4 ថ្មីនេះ ជាមួយនឹងកាមេរ៉ាខាងក្រោយរាងចតុកោណកែងដែលខុសពីជំនាន់មុន។ ស្មាតហ្វូននេះ មានទំហំធំជាងម៉ូដែលជំនាន់មុននេះ ហើយគែម edge របស់វាក៏កោងផងដែរ។ សម្រាប់ Power Button របស់ស្មាតហ្វូននេះ គឺអាចប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ(fingerprint scanner)ដែលផលិតដោយក្រុមហ៊ុន Godix ។ 

ស្មាតហ្វូនបត់បាននេះ គឺប្រើប្រាស់នូវ Dragon Bone Engine 2.0 ដែលមានការពង្រឹងទៅលើការជឿជាក់ និងកម្រាស់ស្តើងក្នុងការប្រើប្រាស់ ហើយក៏មានការប្រើប្រាស់នូវស្ថាបត្យកម្ម T800H high-strength carbon fibre architecture ដើម្បីកាត់បន្ថយនូវទម្ងន់ផងដែរ។ សម្រាប់គន្លឹះបត់វិញ គឺអាចបត់បានលើសពី 500,000 ដង។ ស្មាតហ្វូននេះ មានកម្រាស់ 9.47mm នៅពេលដែលបត់ និងនៅពេលដែលបើកគឺមានកម្រាស់ 4.59mm។ ស្មាតហ្វូនបត់បាននេះ គឺមានទម្ងន់ 226g។ នៅលើស្មាតហ្វូន MIX Fold 4 ក៏មាន IPX8 សម្រាប់ការពារការជ្រាបទឹកផងដែរ។

អេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Xiaomi MIX Fold 4 នេះមានវិមាត្រទំហំ  6.56 អ៊ីង ជាមួយនឹងគែមកោង។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ មានទំហំ 7.98 អ៊ីង គាំទ្រជាមួយនឹងកាបង្ហាញចេញបានកម្រិត 2488x2224 pixels ។ អេក្រង់ទាំងពីរនេះ ជាប្រភេទ OLED panel, 120Hz refresh rate, 3,000 nits, HDR10+, HDR Vivid និង Dolby Vision សម្រាប់បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ។ អេក្រង់ខាងក្នុងនេះ គឺមានកញ្ចក់ ultra-thin glass ជាមួយនឹងកាមេរ៉ាខាងក្រោមអេក្រង់នេះ។

បើមើលទៅលើការថតរូបភាពវិញ នៅលើស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Fold 4 នេះ មានកាមេរ៉ាខាងក្រោយម៉ាកយីហោ Leica និងមានការគាំទ្រដោយកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាទីពីរ 12MP ultra-wide-angle lens ហើយនិងទីបីមានទំហំ 50MP portrait telephoto គាំទ្រជាមួយនឹងការហ៊្សូមបាន 2x zoom ខណៈដែលគ្រាប់ទីបួនមានទំហំ 50MP Periscope និងហ៊្សូមបានជាមួយនឹងកម្រិត 5x zoom។ ស្មាតហ្វូនបត់បាននេះ គឺមានមុខងារ Leica ជាច្រើនទៀតដូចជា filters, photography styles និងជាច្រើនទៀតផង។

ស្មាតហ្វូន Xiaomi MIX Fold 4 នេះ មានបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 16GB និង 1TB។ ស្មាតហ្វូនបត់បាននេះគឺមានថាមពលថ្មទំហំ  5,100mAh ជាមួយនឹងបច្ចេកវិទ្យា 67W wired និង 50W wireless charging។ ស្មាតហ្វូននេះក៏មានបច្ចេកវិទ្យា ultra-thin VC system សម្រាប់បំភាយកំដៅថែមទៀតផង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ HyperOS និងមានមុខងារ AI ជាច្រើនទៀតផងដែរ។ ស្មាតហ្វូនបត់បាននេះ គឺមានមុខងារ  two-way satellite connectivity ដែលអនុញ្ញាតអោយអ្នកទទួល និងផ្ញើសារបាននៅពេលដែលប្រព័ន្ធ  cellular network មិនអាចដំណើរការបាននោះទេ។

ស្មាតហ្វូន Xiaomi MIX Fold 4 នេះ មានតម្លៃ  CNY 8,999 យ៉ន់ (~$1,237) សម្រាប់ទំហំ 12GB+256GB។ សម្រាប់ទំហំ 16GB+512GB និង 16GB+1TB មានតម្លៃ CNY 9,999 (~$1,375) និង CNY 10,999 (~$1,513)។ ស្មាតហ្វូនបត់បាននេះគឺមានពណ៌ខ្មៅ ស និងខៀវ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម