no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដូចដែលយើងបានដឹងរួចហើយថា រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺ SU7 Series គឺមានចំនួនបីម៉ូដែលដូចជាម៉ូដែលស្តង់ដារ SU7, SU7 Max និង SU7 Ultra។ ហើយមានតែម៉ូដែល SU7 ប៉ុណ្ណោះដែលត្រូវបានក្រុមហ៊ុនចេញលក់ជាផ្លូវការណ៍។ ហើយនៅពេលនេះ Xiaomi ក៏សម្រេចធ្វើការប្រកាសចេញម៉ូដែលពិសេសមួយបន្ថែមទៀតនោះ គឺ SU7 Ultra។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈពិសេសរបស់ Xiaomi SU7 Ultra គឺអាចចាត់ចូលក្នុងចំនោមរថយន្តប្រភេទ Supercar ដោយសារម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនី V8s electric motor របស់ក្រុមហ៊ុនផ្ទាល់តែម្តង ដែលសរុបកំលាំងរបស់ម៉ូទ័រអគ្គិសនីចូលគ្នា គឺអាចផលិតកំលាំងបានដល់ 1,548 សេះ ឯណោះ ដែលផ្តល់ឲ្យ SU7 Ultra អាចជាន់សន្ទុះវាត់កុងទ័រល្បឿនពី 0-100km/h ប្រើពេលត្រឹមតែ 1.97 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 350km/h។ ជាងនេះទៅទៀត Xiaomi SU7 Ultra គឺជារថយន្តអគ្គិសនីដំបូងគេក្នុងលោកដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL ដែលបច្ចេកវិទ្យាថ្មនេះ ត្រូវបានផលិតឡើងយ៉ាងពិសេសដើម្បីការពារការសាកភ្លើងលើស និងការបែកចែកថាមពលដ៏ពិសេស។

Xiaomi SU7 Ultra ក៏មានបំពាក់នូវប្រព័ន្ធហ្រ្វាំងពិសេសប្រភេទ Track-optimized ដែលមានសមត្ថភាពអាចចាប់បញ្ឈប់រថយន្តក្នុងល្បឿន 100 គីឡូម៉ែត្រក្នុងមួយម៉ោង បន្ថយនៅល្បឿនត្រឹមតែ 25 ម៉ែត្រប៉ុណ្ណោះ។ ក្រុមហ៊ុន Xiaomi បានកាត់បន្ថយទម្ងន់របស់ SU7 Ultra ដោយការបញ្ចូលសម្ភារៈផលិតប្រភេទសសៃរកាបោនស្ទើរមួយជុំរថយន្តតែម្តង ដែលធ្វើឲ្យទំងន់សរុបរបស់ SU7 Ultra គឺនៅត្រឹម 1,900 គីឡូក្រាមប៉ុណ្ណោះ។ ហើយជាមួយការរចនាបែប aerodynamic design គឺធ្វើឲ្យ SU7 Ultra ផ្តល់អាទិភាពដល់ការបង្កើតកម្លាំងធ្លាក់ចុះ ដោយសម្រេចបាននូវកម្រិតមួយដែលលើសពីទម្ងន់របស់រថយន្ត។

ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យទាំងនេះ Xiaomi គ្រោងនឹងធ្វើ Challenge lap time សម្រាប់ការផលិតក្នុងចំនួនកំណត់សម្រាប់ SU7 Ultra នៅក្នុងខែតុលា ឆ្នាំ 2024។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ជាផ្លូវការណ៍របស់ Xiaomi SU7 Ultra ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម