no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ប្រកាសចេញនូវឡែបថប ProArt 13 2024 Flip ដែលមានការផ្តោតខ្លាំងសម្រាប់អ្នកផលិតមាតិកា

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS ប្រកាសចេញនូវឡែបថបជំនាន់ថ្មីរបស់ខ្លួនម៉ូដែល ProArt 13 2024 Flip ដែលមានការផ្តោតខ្លាំងបំផុតសម្រាប់អ្នកផលិតមាតិកា។ ឡែបថបថ្មីននេះ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវបច្ចេកវិទ្យា AI នៅលើម៉ាស៊ីន ដែលមានការគាំទ្រដោយស៊ីភីយូ AMD Ryzen AI 9 HX 370 ហើយនិងមានការទ្រទ្រង់ជាមួយនូវ Zen 5 cores រួមជាមួយស្ថាបត្យកម្ម RDNA 3.5 architecture graphics ដែលដំណើរការដោយ Radeon 880M (16 CUs)។ នៅលើម៉ាស៊ីននេះ គឺមានការបំពាក់នូវ NPU ដែលអាចធ្វើការនៅលើ 50 TOPS ជួយដល់ដំណើរការងារបានល្អបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ProArt 13 2024 បំពាក់នូវអេក្រង់កម្រិត 2.8K OLED ជាប្រភេទអេក្រង់ Touchscreen display។ បន្ទះអេក្រង់នេះ គឺបន្ទះអញ្ចក់ High-Resolution Panel ដែលទ្រទ្រង់នូវ P3 Color Gamut កម្រិត 100% ទៅលើ Vibrant colors ហើយនិងមានការបំពាក់នូវពន្លឺ peak brightness ដល់ទៅ 550 nits បង្ហាញចេញបានច្បាស់ បើទោះបីជាស្ថិតនៅទីតាំងខាងក្រៅក៏ដោយ។ អេក្រង់នេះ ក៏មានការទ្រទ្រង់ជាមួយនូវប៊ិក stylus សម្រាប់គូររូបនៅលើអេក្រង់ថែមទៀតផង។

ProArt 13 2024 មានទម្ងន់ស្រាល និងមានកម្រ៉ាស់ត្រឹមតែ 15.8mm និងមានទម្ងន់ 1.38kg ដែលសក្តិសមបំផុតសម្រាប់អ្នកផលិតមាតិកាដែលចូលចិត្តធ្វើការចល័ត។ នៅម៉ាស៊ីននេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ Glacier Pro cooling system និងមានកង្ហា dual fans ហើយនិងប្រព័ន្ធបំភាយកំដៅ 4 ហើយនិងមានប្រព័ន្ធ liquid metal thermal compound ដែលជួយអោយម៉ាស៊ីននេះ នៅតែត្រជាក់បើទោះបីជាមានការប្រើប្រាស់យូរ ក៏ដូចជាបញ្ចេញថាមពលថ្មដល់កម្រិត 115W ក៏ដោយ។  

ProArt 13 2024 មានការប្រើប្រាស់នូវថាមពលថ្មទំហំ 73Wh និងមានការតម្លើងនូវកាមេរ៉ា 1080p IR camera សម្រាប់ធ្វើការប្រជុំអនឡាញ។ ក្រុមហ៊ុននេះបញ្ជាក់ថា អេក្រង់ថ្មីនេះ មានការកម្រិតនៃការឆ្លើយតបអេក្រង់ 240Hz refresh rate touchpad ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់។ នៅពេលនេះ ASUS ProArt 13 2024 ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយមានការ pre-order ហើយ ខណៈដែលការដាក់លក់ជាផ្លូវការនៅថ្ងៃទី 28 ខែកក្កដាខាងមុខនេះ ជាមួយតម្លៃជាង $1,204 ដុល្លារ។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍