no-alternative title
no-alternative title
no-alternative title
no-alternative title

កាមេរ៉ា Periscope Telephoto នៅលើ realme GT7 Pro អាចហ៊្សូមបាន 3x Optical, 10x Hybrid, 120x Digital zoom

ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែប្រកាសចេកញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT6 ដែលជាស្មាតហ្វូនមានការផ្តោតខ្លាំងក្លាទៅលើកម្លាំងម៉ាស៊ីននៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនតម្លើងនូវបន្ទះឈីប Snapdragon 8 Gen 3។ យោងតាមដំណឹងថ្មីចុងក្រោយនេះ បាននិយាយថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន realme 13 Pro និង realme 13 Pro+ នៅថ្ងៃទី 30 ខែកក្កដានេះ នៅលើទទីផ្សារសកលដែលមានទាំងទីផ្សារប្រទេសឥណ្ឌផងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភបខាងលើនេះបន្តថា នៅចុងឆ្នាំនេះ ក្រុមហ៊ុន realme នឹងមានការបង្ហាញចេញនូវស្មាតហ្វូន realme GT7 Pro នៅក្នុងប្រទេសចិនដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនខាងលើនេះ បាននិយាយលម្អិតអំពីស្មាតហ្វូននេះផងដែរ។ នៅក្នុងការបែកធ្លាយមួយចេញពី Digital Chat Station បានទម្លាយព័ត៌មានលម្អិតអំពីស្មាតហ្វូន realme GT7 Pro ហើយ។ ការបែកធ្លាយមួយបញ្ជាក់ថា ស្មាតហ្វូន realme GT7 Pro មានអេក្រង់ OLED រាបស្មើរ និងគាំទ្រជាមួយនឹងគែមកោងនៅលើជ្រុងទាំង 4 ទៀតផង។ អេក្រង់នេះគឺទ្រទ្រង់នូវ 1.5K resolution និង LTPO technology។ 

ស្មាតហ្វូន realme GT7 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,000mAh។ នៅក្នុងការបែកធ្លាយមុននេះ អ្នកទម្លាយនេះ ធ្លាប់មានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការនឹងទ្រទ្រង់ទៅលើ 100W rapid charging ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានកម្រាស់ប្រហែលជា 8.7mm។ 

បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូន realme GT7 Pro នេះវិញ គឺត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវសិនស័រ Sony IMX882 Periscope Telephoto ដែលទ្រទ្រង់ទៅលើ 3x Optical zoom។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវមុខងារហ៊្សូម 120x Digital zoom ហើយនិងអាចហ៊្សូម 10x Hybrid zoom ផងដែរ។ ការបែកធ្លាយនេះ ថែមទាំងបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ នឹងមានបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Single-point ultrasonic in-screen fingerprint sensor និង IP68/69 សម្រាប់ការពារធូលី និងទឹកថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម