no-alternative title
no-alternative title
no-alternative title
no-alternative title

Apple បានបង្កើនល្បឿនកាន់តែលឿននៅលើទីផ្សារឥណ្ឌាដោយសារតែការបន្ថយទៅលើកាតព្វកិច្ចពន្ធនាំចូល!

យោងតាមព័ត៌មានថ្មីនៅពេលនេះ បាននិយាយថា ក្រុមហ៊ុន Apple នឹងទទួលបាននូវអត្ថប្រយោជន៍ដ៏ធំចេញពីការកាត់បន្ថយទៅលើពន្ធនាំចូលនៃទូរស័ព្ទចល័ត និងសមាសភាគជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌា ដែលមានគោលដៅក្នុងការជម្រុញទៅលើការផលិតនៅក្នុងស្រុក និងធ្វើអោយស្មាតហ្វូនប្រណិតកាន់តែមានតម្លៃសមរម្យជាងមុន។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌាទើបតែប្រកាសក្នុងការកាត់បន្ថយពន្ធនាំចូលចំនួន 5% ទៅលើស្មាតហ្វូន printed circuit board assemblies (PCBAs) និងឆ្នាំងសាកស្មាតហ្វូនដែលមានការកាត់បន្ថយអត្រាពី 20% ទៅ 15%។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរនេះ បានជួយអោយក្រុមហ៊ុន Apple ចំណេញប្រាក់ពី 35 ទៅ 50 លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយក៏ទ្រទ្រង់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការបង្កើនទៅលើការផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរ។ ប្រតិបត្តិការតម្លើងរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសនេះ ក៏បានធ្វើឡើងតាមរយៈដៃគូជាច្រើនរបស់ខ្លួនដូចជា Foxconn ហើយក៏មានកំនើនជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលស្មាតហ្វូន iPhones ប្រហែលជា 14% គឺផលិតនៅក្នុងប្រទេសឥណ្ឌានេះ។ ថ្មីៗនេះ ក្រុមហ៊ុន Foxconn ក៏បានវិនិយោគទៅលើរោងចក្រថ្មីៗនៅក្នុងតំបន់ Karnataka និង Tamil Nadu ដើម្បីបង្កើនទៅលើសមត្ថភាពនៃការផលិតបន្ថែមទៀតផងដែរ។

 

ការកាត់បន្ថយទៅលើពន្ធនៃការនាំចូលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តថ្មីរបស់ប្រទេសឥណ្ឌា នៅក្នុងការបង្កើនតួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក។ ក្រុមហ៊ុន Apple នឹងបន្តក្នុងការនាំចូលទៅលើស្មាតហ្វូនម៉ូឌែលមួយចំនួនដូចជា iPhone 15 Pro និង iPhone 15 Pro Max ទៅក្នុងប្រទេសឥណ្ឌា។ ការកាត់បន្ថយទៅលើពន្ធនាំចូលនេះ នឹងធ្វើអោយស្មាតហ្វូនប្រណិតកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា។

ការស្ទង់មតិសេដ្ឋកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌាសម្រាប់ឆ្នាំ 2024 នេះ គឺបានបង្ហាញអំពីឥទ្ធិពលវិជ្ជមានទៅលើគំនិតផ្តួចផ្តើមជាច្រើនដូចជាកម្មវិធី Production Linked Incentive (PLI) និង  Districts as Export Hubs (DEH) ជាដើម។ កម្មវិធីទាំងនេះ បានទាក់ទាញនូវការវិនិយោគជាច្រើនពីបរទេសដែលនាំអោយមានការបង្កើនសមត្ថភាពនៃផលិតកម្មក្នុងស្រុកកាន់តែច្រើនផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម