no-alternative title
no-alternative title
no-alternative title
no-alternative title

Apple ធ្លាក់ចេញពី TOP 5 នៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសចិន

យោងតាមការចេញផ្សាយព័ត៌មានថ្ងៃនេះបានបញ្ជាក់ថា នៅពេលនេះ គឺជាលើកដំបូងហើយក្រុមហ៊ុន Apple បានធ្លាក់ចេញពីក្រុមហ៊ុនកំពូលទាំង 5 នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដោយក្រុមហ៊ុននេះ បានឈរចំណាត់ថ្នាក់លេខ 6 នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ។ ផ្អែកលើទិន្នន័យមួយចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបង្ហាញថា ការនាំចេញស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple ក្នុងប្រទេសចិន គឺមានការធ្លាក់ចុះចំនួន 6.7% បើធៀបទៅនឹងឆ្នាំមុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធ្លាក់ចុះរបស់ក្រុមហ៊ុន Apple នេះ គឺត្រូវបានគេសន្មត់ថា មានការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុននៅក្នុងស្រុកជាច្រើនរួមមានដូចជា Huawei, Vivo, Oppo, Honor និង Xiaomi ជាដើម។ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមមានការងើបឡើងវិញទៅលើទីផ្សារស្មាតហ្វូនប្រណិតដោយសារតែក្រុមហ៊ុននេះ បានប្រើប្រាស់នូវបន្ទះឈីបកម្រិតខ្ពស់ដែលផលិតនៅក្នុងប្រទេសចិនផងដែរ។

 

ក្រុមហ៊ុន Canalys បញ្ជាក់ថា ទីផ្សារស្មាតហ្វូនទាំងមូលនៅក្នុងប្រទេសចិន គឺមានការកើនឡើងចំនួន 10% បើធៀបទៅនឹងឆ្នាំមុននេះសម្រាប់ត្រីមាសទី 2 ក្នុងឆ្នាំ 2024 នេះ ដែលមានការនាំចេញច្រើនជាង 70 លានគ្រឿង។ ក្រុមហ៊ុន vivo គឺទទួលបាននូវចំណាត់ថ្នាក់លេខ 1 ជាមួយនឹងការនាំចេញស្មាតហ្វូនចំនួន 13.1 លានគ្រឿង ដែលមានចំណែកទីផ្សារចំនួន 19% ។ ក្រុមហ៊ុន OPPO មានការនាំចេញស្មាតហ្វូនចំនួន 11.3 លានគ្រឿង ក្រុមហ៊ុន Honor លក់ស្មាតហ្វូនបានចំនួន 10.7 លានគ្រឿង និងក្រុមហ៊ុន Huawei នាំចេញស្មាតហ្វូនបាន 10.6 លានគ្រឿង។ ក្រុមហ៊ុន Xiaomi គឺមានការកើនឡើងចំនួន 17% បើធៀបទៅនឹងឆ្នាំមុននេះដែលមានការនាំចេញស្មាតហ្វូនបានចំនួន 10 លានគ្រឿង។ 

 

សម្រាប់ការនាំចេញរបស់ក្រុមហ៊ុន Apple គឺមានការធ្លាក់ចុះ 9.7 លានគ្រឿង ដែលស្មើនឹង 14% នៃចំណែកទីផ្សារ។ ការកើនឡើងនៃការប្រកួតប្រជែង និងសក្តានុពលនៃទីផ្សារនៅក្នុងប្រទេសចិន ក៏បានបង្ករនូវបញ្ហាប្រឈមជាច្រើនសម្រាប់ក្រុមហ៊ុន Apple ផងដែរ។ ចំនែកទីផ្សាររបស់ក្រុមហ៊ុននេះមានការធ្លាក់ចុះពី 16% នៅក្នុងឆ្នាំមុននេះមកនៅត្រឹមតែ 14% ដេលបានរុញក្រុមហ៊ុននេះពីលេខរៀងទី 3 ទៅកាន់លេខរៀងទី 6។ បើទោះបីជាក្រុមហ៊ុននេះផ្សព្វផ្សាយនូវការចុះតម្លៃដល់ទៅ 23% នោះ ក្រុមហ៊ុន Apple បានខិតខំតស៊ូយ៉ាងខ្លាំងដើម្បីរក្សានូវចំណាត់ថ្នាក់របស់ខ្លួននៅលើទីផ្សារ។ 

 

គួរបញ្ជាក់ថាថ្មីៗនេះ លោក Jeff Williams ដែលជាប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានទៅទស្សនកិច្ចនៅក្នុងប្រទេសចិន និងបានជួបជាមួយនឹងមន្ត្រីជាច្រើននៅក្នុងទីក្រុងប៉េកាំង និងទីក្រុង Shenzhen ដើម្បីពង្រឹងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Apple ទៅកាន់ទីផ្សាររបស់ប្រទេសចិន។ 

 

អ្នកវិភាគ Lucas Zhong របស់ក្រុមហ៊ុន Canalys វិញ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃក្រុមហ៊ុននេះ នៅក្នុងការធ្វើមូលដ្ឋានីយកម្ម Apple Intelligence នៅក្នុងប្រទេសចិនសម្រាប់ទីផ្សាររបស់ប្រទេសចិន ដើម្បីទទួលបាននូវចំណែកទីផ្សាររបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុន Apple នឹងបញ្ចេញស្មាតហ្វូន iPhone 16 Series នៅឆ្នាំនេះហើយស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងទៅលើទីផ្សាររបស់ក្រុមហ៊ុន Apple អោយកាន់តែមានសក្តានុពលជាងមុនផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម