no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X8 Series ត្រូវបានគេទម្លាយថា អាចនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Apple AirDrop

ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន OPPO Find X8 នៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំ 2024 នេះ។ បើទោះបីជាក្រុមហ៊ុននេះ នៅមិនទាន់បានទម្លាយនូវព័ត៌មានលម្អិតអំពីស្មាតហ្វូននេះក៏ដោយនោះ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយអំពីស្មាតហ្វូនជំនាន់ថ្មីនេះអស់ជាច្រើនរួចហើយផងដែរ។ នៅពេលនេះ បើតាមអ្នកទម្លាយ Digital Chat Station  បានបញ្ចេញនូវមុខងារដ៏គួរអោយចាប់អារម្មណ៍ជាច្រើនរបស់ស្មាតហ្វូននេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហោះរបស់ Digital Chat Station នៅលើបណ្តាញ Weibo បានបង្ហាញថា ស្មាតហ្វូន OPPO Find X8 Series នេះ គឺនឹងមានមុខងារ OPPO’s Live Photos ដែលបានដាក់អោយដំណើរការមុនគេ នៅលើស្មាតហ្វូន OPPO Reno 12 series។ មុខងារនេះត្រូវបានគេមើលឃើញថា មានភាពស្រដៀងគ្នាទៅនឹងមុខងារ Apple’s Live Photos ដែលអាចចាប់យករូបភាពមុនបន្តិច និងក្រោយបន្តិចនៅលើរូបភាពសន្លឹកនោះ ដែលមើលទៅដូចជាមានវីដេអូខ្លីមួយ។ សម្រាប់មុខងារ Live Photos អាចចែករំលែកបានដោយផ្ទាល់នៅលើបណ្តាញសង្គម ហើយមុខងារនេះ ជាធម្មតាមិនមាននៅលើស្មាតហ្វូន Android នោះទេក្នុងពេលនេះ។

 

Digital Chat Station បានអះអាងថា ស្មាតហ្វូន OPPO Find X8 នេះ អាចនឹងទ្រទ្រង់ទៅលើមុខងារ Apple’s Airdrop។ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series អាចនឹងប្រើប្រាស់នូវមុខងារ Two-Way File Sharing សម្រាប់ផ្ទេរឯកសាររវាងស្មាតហ្វូន OPPO ជាមួយនឹង iPhones បាន។ ប្រសិនបើក្រុមហ៊ុន OPPO ជោគជ័យក្នុងការដាក់អោយដំណើរការទៅលើមុខងារនេះ ត្រូវបានមើលឃើញថា អាចនឹងក្លាយជាហេតុផលមួយ ដែលគួរអោយទាក់ទាញសម្រាប់អ្នកប្រើប្រាស់ iPhone ដែលមានគោលបំណងក្នុងការផ្លាស់ប្តូរទៅលើស្មាតហ្វូន Android ។

 

ទាក់ទងទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ មុននេះមានរបាយការណ៍ជាច្រើន បានទម្លាយថា ស្មាតហ្វូន OPPO Find X8 និង Pro នេះ នឹងមានបន្ទះឈីប Dimensity 9400។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ OLED panel ជាមួយនឹងកម្រិតភាពច្បាស់1.5K resolution និងល្បឿន 120Hz refresh rate ខណៈដែល ស្មតហ្វូន OPPO Find X8 នឹងមានអេក្រង់រាបស្មើ ហើយម៉ូដែល Pro នឹងមានអេក្រង់គែមកោង។ 

បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះ យើងអាចនឹងឃើញនូវកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ដោយក្នុងចំណោមនោះ គឺមាន 3X Periscope Telephoto Lens និងមានការគាំទ្រដោយកាមេរ៉ា Hasselblad។ ចំពោះកាមេរ៉ាគោល គឺមានទំហំ 50MP Sony Sensor ទ្រទ្រង់ដោយសិនស័រ 1/1.4″។ក្រុមហ៊ុន OPPO អាចនឹងបង្ហាញនូវ Image-Processing Algorithm ដើម្បីពង្រឹងទៅលើគុណភាពនៃការថតរូបភាពកាន់តែប្រសើរផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម