no-alternative title
no-alternative title
no-alternative title
no-alternative title

vivo V40 Pro នឹងមានកាមេរ៉ា 50MP ចំនួន 4 គ្រាប់ ហើយនឹងបង្ហាញខ្លួននៅឥណ្ឌានាពេលឆាប់ៗនេះ

នៅទីបំផុត ក្រុមហ៊ុន vivo បានបញ្ជាក់អោយដឹងថា ស្មាតហ្វូន vivo V40 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានចែករំលែកនូវព័ត៌មានលម្អិតស្តីពីកាមេរ៉ាចំនួន 4 គ្រាប់ទំហំ 50MP នៅលើស្មាតហ្វូនជំនាន់ថ្មី vivo V40 Pro ផងដែរ។ កាមេរ៉ាស្មាតហ្វូននេះ គឺមានការ Upgrade ខ្លាំងជាងមុន ហើយនិងមានការទ្រទ្រង់ជាមួយនឹងក្រុមហ៊ុន Zeiss ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីកាមេរ៉ាគោលនៅលើស្មាតហ្វូនជំនាន់នេះ គឺមានការបំពាក់នូវសិនស័រកាមេរ៉ា Sony IMX921 ដែលមានទំហំ 50MP ហើយនឹងមានគាំទ្រនូខមុខងារ OIS ព្រមទាំង Zeiss lens ទៀតផង។ សម្រាប់សិនស័រ IMX921 នេះ គឺមានការប្រើប្រាស់នូវ1/1.56” sensor គាំទ្រជាមួយនឹង 1.0µm pixels ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន vivo S19 Pro រួចមកហើយ។

បន្ថែមពីនេះ ក៏នូវមានកាមេរ៉ាទំហំ 50MP Telephoto Sony IMX816 Sensor ទំហំ 1/2.51 អ៊ីង ដែលសិនស័រនេះ គឺដូចទៅនឹងស្មាតហ្វូន vivo V30 Pro ផងដែរ។ ឡែននេះ នឹងមានកម្រិត 2x optical zoom ហើយនិងមានមុខងារហ៊្សូមបាន 50x “Zeiss Hyper Zoom” ថែមទៀតផង។ សម្រាប់គ្រាប់ទីបីមានកាមេរ៉ាទំហំ 50MP Ultra-Wide ដែលមានកម្រិត wide 119° lens ដែលមានភាពប្រសើរជាង  8MP 106° module ដែលមាននៅលើស្មាតហ្វូន S19 Pro។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូននេះវិញ មានទំហំ 50MP គាំទ្រដោយមុំទំហំ wide 92° lens។ 

នៅលើស្មាតហ្វូន vivo V40 Pro ថ្មីនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា IP68 ដែលអនុញ្ញាតអោយស្មាតហ្វូននេះប្រើប្រាស់នៅក្រោមទឹកបានជម្រៅ 1.5m បាននៅក្នុងរយៈពេល 30 នាទី។ ស្មាតហ្វូន vivo V40 នេះ ក៏មាន IP68 ប៉ុន្តែសម្រាប់ពេលនេះយើងមិនទាន់ច្បាស់ 100% នោះទេថា ម៉ូដែលនេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ឬយ៉ាងណានោះ។ ក្រុមហ៊ុន vivo ក៏បានបង្ហាញនូវរូបភាពអំពីពណ៌របស់ស្មាតហ្វូន V40 និង V40 Pro ដែលមានពណ៌ Ganges Blue, Titanium Gray និង Lotus Purple ដ៏ទាក់ទាញថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម