no-alternative title
no-alternative title
no-alternative title
no-alternative title

Foxconn ផ្តើមសង្វាក់ផលិតកម្មសាកល្បងរថយន្តអគ្គិសនីដំបូងរបស់ខ្លួនក្នុងរោងចក្រស្ថិតនៅខេត្ត Zhengzhou ប្រទេសចិន

Foxconn ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំជាងគេរបស់ Apple បានបោះជំហានឈានឡើងមួយកម្រិតទៀតដោយបានខិតទៅជិតដល់ការផលិតរថយន្តរថយន្តអគ្គិសនី។ ដោយកាលពីថ្ងៃទី 24 ខែកក្កដា ក្រុមហ៊ុនមេ Hon Hai Technology Group បានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Foxconn Technology Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយរដ្ឋាភិបាលខេត្ត Henan។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Foxconn នឹងបង្កើតរោងចក្រផលិតសាកល្បងសម្រាប់រថយន្តអគ្គិសនី និងថ្ម solid-state នៅក្នុងតំបន់ Zhangzhou Airport Economic Comprehensive Experimental Zone ។ មជ្ឈមណ្ឌលផលិតសាកល្បងការផលិតរថយន្តអគ្គិសនីរបស់ Foxconn គ្រោងនឹងបង្កើតខ្សែសង្វាក់ផលិតកម្មលំដាប់ថ្នាក់ពិភពលោកសម្រាប់រថយន្តថាមពលថ្មី ឬ New Energy Vehicle។ Foxconn កំពុងបោះទុនវិនិយោគសរុបទឹកប្រាក់ប្រមាណជា 1 ពាន់លានយន់ ឬខ្ទង់ 138 លានដុល្លារអាមេរិក ហើយតំបន់ដែលត្រូវសាងសង់រោងចក្រ គឺស្ថិតនៅ Zhengdong New District ដែលមានផ្ទៃដីទំហំ 700 ហិចតា ហើយមានមជ្ឈមណ្ឌលចំនួន 7 រួមមានទីស្នាក់ការកណ្តាលអាជីវកម្ម មជ្ឈមណ្ឌល R&D និងមជ្ឈមណ្ឌលវិស្វកម្ម ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្ម មជ្ឈមណ្ឌលទីផ្សារ និងមជ្ឈមណ្ឌលគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។

 

ក្រុមហ៊ុនផលិត iPhone ដ៏សំខាន់របស់ Apple មួយនេះ បានផ្តើមជំហានដំបូងរបស់ខ្លួនក្នុងអាជីវកម្មរថយន្តនៅដើមឆ្នាំ 2010 ដោយកាលនោះ Foxconn បានផ្តល់ឱ្យ Tesla នូវសមាសធាតុដូចជាអេក្រង់គ្រប់គ្រងមុខងារ និងកម្សាន្តក្នុងរថយន្ត Tesla។ ដែលនេះ គឺជាការចាប់ផ្តើម និងការបើកផ្លូវសម្រាប់ Foxconn ដើម្បីចូលទៅក្នុងឧស្សាហកម្មសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី។ ទោះបីជាក្រុមហ៊ុន Foxconn បានធ្វើការបង្ហាញគំរូរថយន្តផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ក្រុមហ៊ុននៅមិនទាន់ដាក់ការផលិតជាក់លាក់ណាមួយនៅឡើយទេ។

 

ដោយគំរូរថយន្តរបស់ Foxconn ទាំងនោះរួមមាន ប្រភេទរថយន្តក្រុងម៉ាក Model T និងរថយន្តភីកអាប់ Model V ក៏ដូចជា Model C SUV, Model E sedan និង Model B hatchback ជាដើម។ ជាមួយគ្នានេះ Foxconnមានប្រព័ន្ធមាតិកាសម្រាប់ប្រើនៅលើរថយន្តអគ្គិសនីរបស់ខ្លួនរួចហើយដែរ (EV platform) ដែលបានរួមបញ្ចូលបច្ចេកវិទ្យាដូចជា x-by-wire ដែលអាចគ្រប់គ្រងចង្កូត ការបង្កើនល្បឿន និងប្រព័ន្ធហ្វ្រាំងដោយប្រើការតភ្ជាប់អគ្គិសនីជាជាងការភ្ជាប់ប្រព័ន្ធមេកានិកជាដើម។

 

Foxtron ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Foxconn និង Yulon Auto Group របស់តៃវ៉ាន់ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលទីផ្សារអាមេរិកខាងជើងសម្រាប់រថយន្តម៉ាក់ Model C SUV ដែលនឹងមានវត្តមាននៅក្នុងឆ្នាំ 2025។ Yulon Auto Group គឺជាក្រុមមេនៃម៉ាករថយន្ត Luxgen ដែលពីមុនមានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Dongfeng នៅក្នុងប្រទេសចិន។ Foxconn ក៏បានទិញរោងចក្រផលិតរថយន្ត Lordstown ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ដែលដើមឡើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន General Motors ផងដែរ។

 

នៅក្នុងខែមករា ឆ្នាំ 2024, Foxconn បានបង្កើតក្រុមហ៊ុន NEV នៅក្នុងខេត្ត Henan ជាមួយនឹងដើមទុនចំនួន 500 លានយន់ ឬខ្ទង់ 69 លានដុល្លារអាមេរិក។ Foxconn មិនមែនជាក្រុមហ៊ុនថ្មីសម្រាប់ទឹកដីនៃទីក្រុង Zhengzhou នោះទេ ដោយសារតែក្រុមហ៊ុននេះមានប្រតិបត្តិការរោងចក្រផលិតទូរស័ព្ទ iPhone ធំជាងគេរបស់ពិភពលោករួចទៅហើយនៅក្នុងទីក្រុងបច្ចេកវិទ្យាដ៏សំខាន់របស់ប្រទេសចិនមួយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម