no-alternative title
no-alternative title
no-alternative title
no-alternative title

GAC Aion V រថយន្តអគ្គិសនី SUV ជំនាន់ទី 2 អាចបើកចម្ងាយផ្លូវ 750km នឹងដាក់លក់ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនម៉ាក GAC បានធ្វើការប្រកាសចេញលក់ជាសកលនូវរថយន្តស៊េរីថ្មីជំនាន់ទីពីរម៉ូដែល Aion V នៅលើទីផ្សារ។ រថយន្តអគ្គិសនីស៊េរីថ្មីជំនាន់ទីពីរនេះ មានជម្រើសតម្លៃចាប់ពីខ្ទង់ $17,800 ដល់ $26,000 ដែលតម្លៃនេះ គឺថ្លៃជាងជំនាន់មុនប្រមាណ $2,750 ដល់ $6,900។ GAC បានផ្តល់ជូននូវជម្រើស Aion V ជំនាន់ទីពីរនេះ ចំនួន 5 ម៉ូដែលផ្សេងៗគ្នា ហើយបើតាមការបញ្ជាក់ពី GAC Aion បានឲ្យដឹងថា ត្រឹមរយះពេល 1 ម៉ោង 20 នាទី ខ្លួនទទួលបានការបញ្ជាទិញរថយន្តអគ្គិសនីស៊េរីថ្មីនេះចំនួន 10,000 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GAC Aion V SUV ត្រូវបានផលិតឡើងដោយឈរនៅប្រព័ន្ធដំណើរការ AEP electrical vehicle platform ដែលធ្វើឲ្យរថយន្តមួយនេះមានប្រវែងបណ្តោយខ្លួន 4,605mm/ ទទឹង 1,854 mm (1,876mm)/ កម្ពស់ 1,660 mm (1,686 mm)  និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,775mm។ បើធៀបនឹងជំនាន់ទីមួយ Aion V Plus ដែលមានបណ្តោយ 4,650mm/ ទទឹង 1,920mm/ កម្ពស់ 1,720 និងមានគម្លាតចន្លោះកង់មុខក្រោយប្រមាណ 2,830mm ដូចនេះ Aion V ជំនាន់ទីពីរនេះ គឺមានទំហំវិមាត្រតូចជាងជំនាន់ទីមួយបន្តិច។

រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះប្រើប្រាស់រង្វង់យ៉ាន់កង់ទំហំ 19-inch ជាមួយសម្បកខ្នាត  225/45។ ចំពោះម៉ូដែល  650 Lidar trim នៃម៉ូដែល Aion V ថ្មីនេះ គឺមានបំពាក់នូវសែនស័រ LiDAR នៅលើដំបូលមុខ ធ្វើការរួមគ្នាជាមួយសែនស័រ millimeter-wave radars ចំនួន 5 គ្រាប់, ប្រព័ន្ធកាមេរ៉ាចំនួន 11 គ្រាប់, និង ultrasonic radars ចំនួន 12 គ្រាប់ ដែលគាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ ADiGO Pilot intelligent driving assistance system ដែលដំណើរការដោយបន្ទះឈីប NVIDIA Orin-X។

នៅផ្នែកខាងក្នុងមានបំពាក់នូវកៅអីចំនួន 5 ដែលជាស្តង់ដារ និងមានការរចនាតុបតែងដូចគ្នានឹងជំនាន់មុខដែរ ដោយក្នុងនោះរួមមាន អេក្រង់កម្សាន្តនៅចំកណ្តាលទំហំ 14.6-inch និងអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូត Full-LCD Instrument Panel។ ចំនែកដៃទ្វារវិញរចនាជាប្រភេទ Door Handle និងប្រព័ន្ធម៉ាស៊ីនត្រជាក់ត្រូវបានផលិតស្រោបដោយលោហៈធាតុ។

នៅផ្នែកចន្លោះកណ្តាលមានទ្រនាប់សាកថ្មស្មាតហ្វូនឥតប្រើខ្សែចំនួនពីរ និងប្រព័ន្ធភ្លើងតាមកាប៊ីន ambient light strip រួមនឹងប្រអប់នៅកណ្តាលក្រោមអេក្រង់ដែលអាចផ្ទុកចំនុះបាន 6.6L មានមុខងារកម្តៅ ត្រជាក់ និងបង្កកថែមទៀតផង។ បន្ថែមពីនេះ Aion V SUV ជំនាន់ថ្មីនេះមានបំពាក់នូវប្រព័ន្ធសំឡេងកម្រិត Belgian Premium audio system ជាមួយកម្រិត 8-inch Subwoofer ផងដែរ។ GAC Aion V SUV ដំណើរការដោយប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរជម្រើស ដោយមួយមានកំលាំង 150kW និងកំលាំងរមូល 240Nm ហៅថា Low-trim model និងមួយទៀតមានកំលាំង 165kW និងកំលាំងរមូល 240Nm ហៅថា High-trim model។ រថយន្តអគ្គិសនី SUV ថ្មីនេះ អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 7.9 វិនាទី។

GAC Aion V ជំនាន់ថ្មីនេះប្រើប្រាស់កញ្ចប់អាគុយប្រភេទ Lithium iron Phosphate ដែលមានជម្រើសទំហំចាប់ពី 62.268 kWh, 62.27 kWh, 62.681 kWh, 74.976 kWh, 75.26 kWh, ដល់ 90.215 kWh, ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវចាប់ពី 520 km, 650 km, ដល់ 750 km ទៅតាមជម្រើសរៀងៗគ្នា។ បន្ថែមពីនេះ វាក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 400V silicon carbide platform និង 3C fast charging technology ដែលសាកភ្លើងតែ 15 នាទី អាចកាន់សម្រាប់ការបើកបរបានចម្ងាយផ្លូវដល់ 370 គីឡូម៉ែត្រ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម