no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ថ្មីៗនេះនៅក្នុងព្រឹត្តិការណ៌ Unpacked event ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនម៉ូដែលពិសេសសម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip6 ដោយបានដាក់ឈ្មោះថា គឺជាម៉ូដែល Olympic Edition។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបាននិយាយថា ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺរចនាឡើងសម្រាប់ធ្វើការចែកជាកាដូជូនដល់អត្តពលិកទាំងអស់ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៌កីឡា Paris 2024 Olympics និង Paralympics។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានប្រកាសថា ខ្លួនបានចែកជូន Galaxy Z Flip6 Olympic Edition នេះ ដល់អត្តពលិកទាំងអស់ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៌កីឡា Paris 2024 Olympics និង Paralympics ចំនួន 17,000 នាក់ហើយ ដោយគ្រប់អត្តពលិកទាំងអស់ នឹងទទួលបាននូវបទពិសោធន៌កាន់តែប្លៃកតាមរយៈនៃការប្រើប្រាស់នូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសនេះ មុននឹងក្រុមហ៊ុន Samsung ប្រកាសដាក់លក់ជាផ្លូវការនៅលើទីផ្សារ។

ក្រឡេកមើលទៅលើការឌីស្សាញស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេស Galaxy Z Flip6 Olympic Edition គឺមានការឌីស្សាញជាមួយនិងពណ៌លឿង ជាមួយនិងភ្ជាប់ដោយសា្លកសញ្ញានៃព្រឹត្តិការណ៌កីឡា Paris 2024 Olympics និងParalympics នៅលើខ្នងក្រោយ ហើយនៅគ្រប់ស្មាតហ្វូនទាំងអស់នេះ គឺមានការតម្លើងមកជាមួយនូវ eSIM pre-installed ជាមួយនិងទិន្នន័យ 100GB 5G ពីក្រុមហ៊ុន Orange រួចជាស្រេច។ បន្ថែមពីនៅលើស្មាតហ្វូននេះ ក៏មានការភ្ជាប់នូវសេវាកម្មធ្វើដំណើរដោយឥតគិតថ្លៃនៅក្នុងទីក្រុងថែមទៀតផង នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។

សូមជំរាបថា Samsung បានចាប់ដៃគ្នាជាមួយនិងគណៈកម្មាធិកាអូឡាំពិ International Olympic Committee (IOC) តាំងពីឆ្នាំ 1998s មកម្លេះ ហើយក្រុមហ៊ុនបានចាប់ផ្តើមចែកស្មាតហ្វូន Galaxy នេះ នៅក្នុងព្រឹត្តិការ Sochi 2014។ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6  គឺស្មាតហ្វូនបត់បានទី 2 ហើយបានចែកជូនអត្តពលិកបន្ទាប់ពីព្រឹត្តិការណ៌ Olympic 2022 នៅប៉េកាំង ដែលចែក Galaxy Z Flip3 5G។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម