no-alternative title
no-alternative title
no-alternative title
no-alternative title

Ice Universe បានទម្លាយថា iPhone 17 មានតម្លៃ 799 ដុល្លារ ខណៈ ដែល iPhone 17 "Slim" អាចនឹងមានតម្លៃ 1299 ដុល្លារ

ថ្មីៗនេះ មានការទម្លាយជាថ្មីនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series ដែលព័ត៌មានថ្មីនេះ ត្រូវបានចែករំលែកចេញពីអ្នកទម្លាយដ៏ល្បីឈ្មោះ "Ice Universe" ដែលជាប្រភពជឿជាក់បាន។ គួរបញ្ជាក់់ផងដែរថា នៅក្នុងប៉ុន្មានខែនេះមានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបញ្ឈប់នូវការផលិតនូវស្មាតហ្វូន "Plus" របស់ iPhone ហើយនៅក្នុងឆ្នាំ 2025 ខាងមុខនេះនេះ ដោយក្រុមហ៊ុននេះ នឹងជំនួសមកវិញនូវស្មាតហ្វូន iPhone 17 "Slim" ដែលស្ថិតនៅក្នុងកម្រិតទាបជាងស្មាតហ្វូន iPhone 17‌ Pro Max បន្តិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ មានការទម្លាយនូវព័ត៌មានចុងក្រោយពី Ice Universe ដែលបានបង្ហោះនៅលើ Weibo ដោយមានការបង្ហាញតម្លៃ ទំហំអេក្រង់ រួមនិងលក្ខណៈសម្បត្តិជាច្រើនទៀត។ សម្រាប់ iPhone 17 ដែលមានអេក្រង់ទំហំ 6.27 អ៊ីង LTPO display គឺនឹងមានតម្លៃ $799 និង iPhone 17 Pro អេក្រង់ទំហំ 6.27-អ៊ីង LTPO display នឹងមានតម្លៃ $1,099 ហើយនិងiPhone 17 Pro Max ដែលមានអេក្រង់ទំហំ 6.86-អ៊ីង LTPO display នឹងមានតម្លៃ $1,199 ស្របពេលដែលម៉ូដែលថ្មី iPhone 17 "Slim" ដែលមានអេក្រង់ទំហំ 6.65-អ៊ីង LTPO display បែរជាមានតម្លៃខ្ពស់ដល់ទៅ $1,299។ 

 

iPhone 17‌ ទាំង 4 ម៉ូដែលនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LTPO displays ជាលើកដំបូងបំផុត រួមជាមួយនឹងមុខងារ ProMotion ហើយនិងបច្ចេកវិទ្យា variable refresh rate ដែលមានល្បឿនដល់ទៅ 120Hz។ កាលពីពេលមុននេះ ProMotion displays នេះ គឺប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន Apple's "Pro" ប៉ុណ្ណោះ ដូច្នេះហើយនេះ គឺជាលើកដំបូងហើយដែលស្មាតហ្វូន iPhone 17‌ បានប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើម៉ូឌែលតម្លៃទាបនោះ។

 

iPhone 17‌ "Slim" គឺជាស្មាតហ្វូន iPhone flagship ថ្មីដែលមានតម្លៃប្រហែលជា $1,299 ហើយគឺជាស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.65-អ៊ីង ដែលស្ថិតនៅចន្លោះស្មាតហ្វូន iPhone 17‌ Pro និង iPhone 17‌ Pro Max។ ស្មាតហ្វូន iPhone 17‌ Pro វិញ គឺនឹងមានរ៉េមទំហំ 12GB កាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ 48-Megapixel និងបន្ទះឈីប A19 Pro ជាមួយនឹងដំណើរការ N3P របស់ក្រុមហ៊ុន TSMC ហើយម៉ូដែលស្តង់ដារគឺមានបន្ទះឈីប A19។ 

នៅក្នុងការបង្ហោះមួយទៀតក៏បានការបញ្ជាក់ដែរថា ស្មាតហ្វូន iPhone 17‌ "Slim" នេះ នឹងមានបន្ទះឈីប A19 កាមេរ៉ាភ្លោះខាងក្រោយ តួខ្លួនអាលុយមីញ៉ូម និងមានរ៉េមទំហំ 8GB។ ស្មាតហ្វូន iPhone 17 ត្រូវបានគេបញ្ជាក់ថា Apple គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025 នេះ ហើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម