no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X8 Ultra ត្រូវបានប្រធានផ្នែកផលិតផលបញ្ជាក់ថា នឹងការឌីស្សាញជាមួយកម្រ៉ាស់ស្តើង និងថ្មទំហំធំជាងមុន

នៅពេលនេះ OPPO ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 Series ដែលជាម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិនហើយ ដែលស្មាតហ្វូននេះ មាន 2 ម៉ូដែលរួមមានដូចជា Find X8 និង X8 Pro និងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 9400 ដែលគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការនៅខែតុលាខាងមុខនេះ។ ប៉ុន្តែបើក្រឡេកមកមើលស្មាតហ្វូនមួយទៀតដែលជាម៉ូដែល Find X8 Ultra វិញ ត្រូវបានគេនិយាយថា អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 រួមជាមួយនិងមុខងារ Two-Way Satellite Communication ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយខាងលើនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នេះ ទំនងជាអាចនឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។ សូមជំរាបថា មួយរយៈចុងក្រោយនេះ មានការទម្លាយចេញនូវព័ត៌មានជាច្រើនទាក់ទងជាមួយស្មាតហ្វូនជំនាន់ថ្មី Find X8 Series នេះ ហើយនៅថ្ងៃនេះ លោក Zhou Yibao ដែលជាប្រធានផ្នែកអភិវឌ្ឍផលិតផល OPPO Find series នេះ បានបង្ហោះវីដេអូនៅលើ Weibo បង្ហាញនូវព័ត៌មានរបស់ Find X8 Ultra ថែមទៀតហើយ នៅក្នុងការនោះ ក៏មានការសាកសួរព័ត៌មានក៏ដូចជាការបញ្ចេញមតិជាច្រើនផងដែរទាក់ទងជាមួយនិងម៉ូដែលថ្មីនេះ។

 

បើតាមវិស្វកររបស់ក្រុមហ៊ុន OPPO បានបញ្ជាក់ថា Find X8 Ultra នឹងមានការឌីស្សាញរូបរាងថ្មី មានកម្រ៉ាស់ស្តើងជាង Find X7 Ultra ដែលមានកម្រ៉ាស់ 9.5mm។ បន្ថែមពីនេះសម្រាប់ម៉ូឌុលកាមេរ៉ារបស់់ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានទំហំតូចជាង Find X7 Ultra ផងដែរ។ OPPO Find X8 Ultra ត្រូវបានរំពឹងថា នឹងអាចនឹងថ្មទំហំធំដល់ទៅ 6,000mAh ដែលធំជាង Find X7 Ultra មានថ្មទំហំត្រឹមតែ 5,000mAh។ នៅលើស្មាតហ្វូន Find X8 series ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក IP68 ហើយនិងមានតួខ្លួនផលិតពីកញ្ចក់ AG matte glass ដែលផ្តល់នូវភាពប្រណិតបំផុត។

ផ្អែកតាមរបាយការណ៌ចុងក្រយបាននិយាយថា OPPO Find X8 Ultra នឹងមានអេក្រង់ OLED ដែលគាំទ្រដោយគែមកោង micro-curvature ទាំង 4 ជ្រុងតែម្តង។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់កម្រិត 2K ល្បឿន 120Hz refresh rate ហើយនិងគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic។ ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ដែលនឹងមានការទ្រទ្រង់បានជាមួយនិងប្រព័ន្ធផ្កាយរណង two-way satellite connectivity ទៀតផង។

 

និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra វិញ នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលមានទំហំ 50-Megapixel។ ដូចគ្នាជាមួយនិងជំនានមុនដែរ នៅលើស្មាតហ្វូន X8 Ultra នឹងបន្តប្រើប្រាស់នូវ Dual Periscope Telephoto Camera ខណៈដែលសិនស័រ IMX858 មិនមាននៅលើស្មាតហ្វូន X8 Ultra នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម